សម្តេចតេជោ ហ៊ុន សែន៖ « ប្រកាសទុកពេលឲ្យឡាវ ៦ថ្ងៃ ត្រូវដកកងទ័ពចេញឲ្យអស់ពីដែនដីកម្ពុជា »


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ភាពអត់ធ្មត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឈានដល់ទីបញ្ចប់ហើយ ហើយសម្តេចប្រកាសទុកពេលឲ្យនាយករដ្ឋមន្រ្តីប្រទេសឡាវក្នុងរយៈពេល ៦ថ្ងៃទៀត ត្រូវដកកងទ័ពឲ្យអស់ចេញពីដែនដីកម្ពុជា។ ការកំណត់ឱសានវាទឲ្យឡាវដកទ័ពត្រឹមថ្ងៃទី១៧ ខែសីហា នេះ បន្ទាប់ពីសំបុត្ររបស់សម្តេចដាក់ទៅនាយករដ្ឋមន្រ្តីឡាវ លោក ថងលូន ស៊ីស៊ូលីត រឿងដកទ័ពនេះមិនមានការឆ្លើយតបវិញ។

ទន្ទឹមនឹងការប្រកាសដាក់ឱសានវាទឲ្យឡាវដកទ័ពនេះ សម្តេចតេជោ ហ៊ុន សែន ក៏គ្រោងនឹងជិះយន្តហោះទៅកាន់ប្រទេសឡាវ ដើម្បីពិភាក្សារឿងដកទ័ពនេះផងដែរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាមេទ័ពកម្ពុជា ឲ្យត្រៀមកម្លាំងទៅបណ្តេញកងទ័ពឡាវចេញពីប្រទេសកម្ពុជាផងដែរ។ សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរកុំឲ្យមានការភ្ញាក់ផ្អើលប្រសិនបើឃើញមានការចល័តទ័ពព្រោះទ័ពទាំងនោះ ត្រូវចល័តទៅកាន់ខេត្តស្ទឹងត្រែង ដើម្បីបណ្តេញទ័ពឈ្លានពានចេញពីដីកម្ពុជា។ សម្តេចប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា មិនចង់ប្រកាសសង្រ្គាមជាមួយប្រទេសជិតខាងនោះទេ តែក៏មិនអនុញ្ញាតឲ្យប្រទេសជិតខាងរំលោភដែនអធិបតេយ្យរបស់កម្ពុជានោះឡើយ សូម្បីដីមួយចំអាម៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង