នាំមកជូនដោយ៖

លោក រស់ សុភ័ក្ត៖ អភិបាលរង នៃគណៈបញ្ជាការខណ្ឌច្បារអំពៅ បានដឹកនាំកំលាំងចម្រុះ ចុះ…


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នេះ លោក រស់ សុភ័ក្ត អភិបាលរង នៃគណៈបញ្ជាការខណ្ឌច្បារអំពៅ បានដឹកនាំកំលាំងចម្រុះ ក្នុងនោះមានមន្រ្តីរដ្ឋបាលខណ្ឌ សង្កាត់ កម្លាំងនគរបាល កម្លាំងសន្តិសុខសណ្តាប់ធ្នាប់ បានចុះរៀបចំសណ្ដាប់ធ្នាប់ ដោយបាញ់គំនូសពណ៌លឿង កំណត់អោយប្រកបអាជីវកម្ម ពោលគឺ ការដាក់លក់អុីវ៉ាន ចតម៉ូតូ និង ចតរថយន្ត ត្រឹម១ភាគ៣ នៅតាមដងផ្លូលេខ៣៦៨ ចាប់ពីចំណុចច្រាំងបាក់ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ រហូតដល់វត្តព្រែកប្រា សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ ។

លោក រស់ សុភ័ក្ត បានមានប្រសាសន៍ថា គាត់ទុកពេលអោយ ម្ចាស់ផ្ទះ ឬ ម្ចាស់អាជីវកម្មទាំងអស់ រយៈពេល ៧ថ្ងៃ គឺ ចាប់ពីថ្ងៃនេះរហូតដល់ចប់ ពិធីបុណ្យភ្ជុំ បើមិនធ្វើតាមសេចក្តីជូនដំណឹងនេះទេ លោកនឹង អោយកម្លាំងសន្តិសុខសណ្តាប់ធ្នាប់ ធ្វើការឹបអូសយកមករក្សាទុកនៅសាលាខណ្ឌតែម្តង។

ជាមួយគ្នានេះ លោក អភិបាលរង ក៏បានណែនាំ ដល់បងប្អូនអាជីវករដែល ដាក់តាំងលក់មុខទំនិញគ្រប់ប្រភេទ តាមមុខផ្ទះ និង ចិញ្ចើមផ្លូវ កុំអោយដាក់តាំងលក់នូវមុខ ទំនិញហូរហៀរមកលើផ្លូវ សាធារណ:ត្រូវខិតចូលមកខាងក្នុងដើម្បីអោយមានរបៀបរៀបរយល្អ ដោយមិនត្រូវយកចិញ្ចើមថ្នល់ទៅប្រកបអាជីវកម្មទេ ព្រោះវាបានធ្វើអោយប៉ះពាល់នូវការធ្វើដំណើររបស់អ្នកថ្មើរជើង និងសណ្តាប់ធ្នាប់សាធារណៈ ។

ប្រជាពលេដ្ឋធ្វើដំណើរតាមផ្លូវ បានគាំទ្រលើអាជ្ញាធរខណ្ឌច្បារអំពៅ ដែលនាំកម្លាំងចុះមកធ្វើ ក៏ដូចជារៀបចំ សណ្តាប់ធ្នាប់បញ្ចៀសការកកស្ទះតាមដងផ្លូវ។ ប្រជាពលរដ្ឋក៏បានស្នើរដល់អាជ្ញាធរខណ្ឌ សង្កាត់ អោយចុះធ្វើការងារនេះ ជាប្រចាំ ចៀសវាងការឈប់ឡានតាមដងផ្លូវ ការតាំងទំនិញលក់ដូរគ្មានសណ្តាប់ធ្នាប់ ជាពិសេសត្រូវរិតបន្តឹងដល់ម្ចាស់ឡានដឹកដី ដឹកខ្សាច់ ដែលជាហេតុចំបងបំផុតធ្វើអោយប្រឡាក់ផ្លូវសព្វថ្ងៃនេះ៕

គួរបញ្ជាក់ផងដែរ ក្នុងកិច្ចប្រជុំគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ កន្លងមកនេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធាន គណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញ បានសម្រេចយកផ្លូវធំៗចំនួន១១ ជាអាទិភាពមុនគេ ក្នុងការរៀបចំសណ្តាប់ធ្នាប់ ក្នុងនោះរួមមានមហាវិថីព្រះនរោត្តម ព្រះស៊ីសុវត្ថិ ព្រះសីហនុ ព្រះមុនីវង្ស សហព័ន្ធរុស្ស៊ី ម៉ៅសេទុង កម្ពុជាក្រោម វិថីមុនីរ៉េត ហ្សាដឺហ្គោលផ្លូវ២៧១ និងផ្លូវលេខ៧០៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង