រថយន្តដឹកថ្ម បុកម៉ូតូរួចបន្ត​កិនយុវជនពីរនាក់ស្លាប់ភ្លាមៗក្រោមរថយន្ត


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ រថយន្ដដឹកថ្មមួយគ្រឿងបានបុកនិងកិនម៉ូតូមួយគ្រឿង បណ្ដាលឲ្យយុវជនពីរនាក់ស្លាប់នៅក្រោមកង់រថយន្ដរនៅផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។ ហេតុការណ៍នេះបានកើតឡើង នៅេវលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ ថ្ងៃទី៦ ខែកក្តដា ឆ្នាំ២០១៧ នេះ។

រថយន្តបង្ក​ពាក់ស្លាក់លេខ ភ្នំពេញ 3B-3832 បានបុកម៉ូតូមួយគ្រឿង ម៉ាក FINO ពាក់ស្លាកលេខ ភ្នំពេញ 1X-3832 បណ្តាលឲ្យយុជនពីរនាក់បានស្លាប់យ៉ាងអាណោចអាធ័ម នៅក្រោមរថយន្តនិង បង្កឲ្យមានការកកស្ទះយ៉ាងខ្លាំងនៅផ្លូវ៣០ម៉ែត្រ​ ក្នុងសង្កាត់ស្ទឹងមានជ័យ ដែលកំពុងធ្វើការសាងសង់៕ អត្ថបទដោយ​៖ អ្នកប្រម៉ាញ់ទីក្រុង​

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង