នាំមកជូនដោយ៖

លឿនដូចគ្នា! បុរសម្នាក់បើកម៉ូតូទៅបុករថយន្ត


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ពេលបញ្ជូនទៅមន្ទីរ​ពេទ្យនិងនារីម្នាក់រងរបួសធ្ងន់បន្ទាប់ពីបើកម៉ូតូលឿនខ្វះការប្រុងប្រយត្ន័ត្រូវរថយន្ត Lexus បត់ឆ្លងផ្លូវបុកពេញទំហឹង ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង​១២ៈ​១០នាទី​រំលងអធ្រាតឈានចូល ថ្ងៃទី៤ ខែកក្ដដា ឆ្នាំ២០១៧​ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង​ នៅចំនុចស្តុបលូប្រាំ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ជនរងគ្រោះមានឈ្មោះ ហ៊ួ ភេទប្រុសអាយុ២១ឆ្នាំ មុខរបរធ្វើការរោងចក្រស្នាក់នៅទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំនើតនៅខេត្តក្រចេះ។

យោងតាមព័ត៌មានពីកន្លែងកើតហេតុបានឲ្យ​ដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ឌុបនារីជិះពីលិចទៅកើត លុះមកដល់មានរថយន្ត Lexus 470 មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ខេមរះភូមិន្ទ 2-8788 បើកពីកើតទៅលិចក្នុងល្បឿនលឿនដូចហោះ ខណៈមកដល់ចំនុចកើតហេតុរថយន្តបត់ឆ្វេងមិនបានបើកភ្លើងស៊ីញ៉ូ​មុនបត់នោះទេ ស្រាប់តែបុកម៉ូតូ Suzuki Let ពណ៌ផ្កាឈូកលាយសពាក់ស្លាក​លេខភ្នំពេញ 1FV-0634 បើកដោយយុវជនម្នាក់រួមដំណើរជាមួយនារីម្នាក់ (ត្រូវជាមិត្តភ័ក្រ្តគ្នា​) ធ្វើដំណើរពីកើតទៅលិច ក្នុងល្បឿនលឿនដូចគ្នាចាប់ហ្វាំងមិនទាន់ក៏ជ្រុលទៅបុករថយន្តពេញទំហឹងបណ្ដាល​ឲ្យ​បោកនិងថ្នល់រងរបួសធ្ងន់ទាំងពីរនាក់ភ្លាមៗ ត្រូវរថយន្តដឹក​យកទៅសង្គ្រោះ​ តែអកុសល់ទៅដល់​មន្ទីរពេទ្យយុវជនម្នាក់នោះបានដាច់ខ្យល់បាត់ទៅ ហើយត្រូវរថយន្តដឹកសពជនរងគ្រោះមកកន្លែងកើតហេតុវិញទុក​ឲ្យ​មន្រ្តីជំនាញវាស់វែងសិន​ រីឯរថយន្តបង្ករបើករត់បាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងមន្រ្តីជំនាញចុះមកវាស់វែង យកម៉ូតូរងគ្រោះទៅការិយាល័យចរាចរណ៍ជើងគោកស្នងការក្រុង រងចាំសាច់ញាតិយកឯកសារនិងប្រគល់ឲ្យទៅវិញ។ ចំណែកសាកសពត្រូវបានរថយន្តដឹកយកទៅតំកល់ទុកនៅវត្តទឹកថ្លា រងចាំក្រុមគ្រួរសាយកទៅធ្វើបុណ្យតាមប្រពៃណី៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង