បង្ហាញ​មុខ​ជន​សង្ស័យ​ដែល​បាន​ចាក់​សម្លាប់​ បុគ្គលិកបម្រើ​ការនៅក្នុង​ហាង​ Internet (Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ខេត្តកណ្តាល៖ នៅរសៀល ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ កងរាជអាវុធហត្ថខេត្តកណ្តាលបានធ្វើសន្និសីទកាសែត និង​ការ​បង្ហាញជនសង្សយ័ដែលជាឃាតករសម្លាប់ជនរងគ្រោះមួយរូបនៅក្នុងបន្ទប់ទឹកហាងក្រុង​ណេត ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថចាប់ខ្លួនបាន ក្នុងនោះជនសង្សយ័បានសារភាពថា មូលហេតុដែលនាំឲ្យរូបគេចាក់ប្រហារជនរងគ្រោះ ដែលជាបុគ្គលិកក្រុងណេត ដោយសារតែខ្លួនមានគោលបំណងប្លន់យកលុយ ចំនួនមួយពាន់ដុល្លារសហរដ្ឋអាមេរិក ដើម្បីយកទៅលោះម៉ូតូដែលបានដាក់បញ្ចាំក្រោយពីរូបគេចាញ់ល្បែងអនឡាញ។

ក្រោយពីសម្លាប់ជនរងគ្រោះរួចមក ខ្លួនមិនបានយកលុយនោះទេដោយសារទូដាក់លុយជាប់សោរ ហើយពេលវេលាមិនអំណោយផលក៏យកកាំបិតដាក់ក្នុងកាបូបស្ពាយរត់គេចខ្លួនតែម្តង​។ បន្ទាប់ពីគេចចេញពីកន្លែង​កើតហេតុរួចមក រូបគេបានទៅស្នាក់នៅក្នុងផ្ទះសំណាក់មួយកន្លែង ស្ថិតនៅម្តុំសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។

លុះព្រឹកឡើងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧ រូបគេបានប្តូរសម្លៀកបំពាក់ចាស់ និងបោះកាំបិតដែលជាវត្ថុតាងចោល ទើបជិះម៉ូតូរករថយន្តក្រុងជិះបន្តដំណើរទៅឯខេត្តសៀមរាប រួចក៏ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថចាប់ខ្លួនរូបគេបានតែម្តង​៕ អត្ថបទដោយ​៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង