នាំមកជូនដោយ៖

កាកបាទក្រហម៖ នាំយកអំណោយជូនប្រជាពលរដ្ឋដែលត្រូវភ្លើងឆេះអស់១៨ខ្នងផ្ទះ


ទំហំអក្សរ៖ S M L

ភ្នំពេញ ៖ គណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជារាជធានីភ្នំពេញ និង អនុសាខាកាកបាទក្រហមខណ្ឌមានជ័យ នាំអំណោយមនុស្សធម៌ ផ្តល់ជូន ប្រជាពលរដ្ឋដែលជួបគ្រោះអគ្គីភ័យឆេះអស់ ១៨ខ្នងផ្ទះ ។

នៅវេលាម៉ោង ២ រសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ លោកជំទាវ មុំ សណ្តាប់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ា សុជាតិវង្ស ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងជាសមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា និង ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដែលមានការចូលរួម ពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និង ជាប្រធានកិត្តិយសអនុសាខា និង លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ ជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ សមាជិក សមាជិកា លោក ចៅសង្កាត់បឹងទំពន់ទី២ ចៅសង្កាត់រងទី២ មេភូមិ រួមទាំងមន្រ្តីខណ្ឌជាច្រេីនទៀត បានអញ្ជេីញចុះចែកអំណោយមនុស្សធម៌ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារអគ្គីភ័យឆាបឆេះផ្ទះអស់ ១៨ខ្នងផ្ទះ ស្មេីនិង ២៤ គ្រួសារ ក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

 

ក្នុងឱកាសនោះ លោកជំទាវ មុំ សណ្តាប់ និង លោក ពេជ្រ កែវមុនី តំណាងអោយឯកឧត្តម ប៉ា សុជាតិវង្ស ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានពាំនាំនូវការផ្តាំផ្ញេីរសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាដែលជួបបញ្ហារងគ្រោះអគ្គីភ័យ ។

 

អំណោយដែលត្រូវទទួលបានក្នុងមួយគ្រួសារមានដូចជា ៖
– អង្ករ ៥៥ គីឡូ
– មី ២ កេស
– ទឹកបរិសុទ្ធ អូរ៉ាល់(Oral) ១កេស និង ១យួរ
– ទឹកត្រី ២យួរ
– ទឹកសុីអុីវ ២យួរ
– មុង ២
– ភួយ ២
– តង់ ១
– ក្រមា ២
– កន្ទេល ២
– តែ ២កញ្ចប់
– ស្ករស ១គីឡូ
– ចានដែក ១
– ធុងទឹកកក ១
– ថវិកា ចំនួន៧០០០០រៀល ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

 

 

 

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង