ជិះបញ្ច្រាស់ផ្លូវសោះ បើករថយន្តលឿននោះលឿន


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ យុវជនពីរនាក់បើករថយន្តបញ្ច្រាស់ទិសដៅចរាចរណ៍បណ្តាលអោយបុកជាមួយម៉ូតូមួយគ្រឿងទៀតរងរបួសធ្ងន់។ ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង10និង15នាទីថ្ងៃទី24ខែសីហាឆ្នាំ 2017សិ្ថតនៅតាមបណ្តោយផ្លូវ 217ទល់និងមុខវត្តស្ទឹងមានជ័យក្នុងសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ។

តាមប្រភពពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានអោយដឹងថា គេឃើញបុរសម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកទ្រីមសងសេរី2014 ពាក់ស្លាក់លេខភ្នំពេញ1CM-2863 បើកបរដោយបុរសម្នាក់ទិសដៅពីលេចទៅកើតលុះមកដល់ចំនុចកើតហេតុក៏មានរថយន្តមួយគ្រឿម៉ាក់តូយ៉ូតាសេរីចាស់បិតតែម ឆ្នូតស ពាក់ស្លាកលេខភ្នំពេញ2B-2127 បើកបរដោយបុរសម្នាក់ក្នុងទិដៅបញ្រ្ចាស់ទិសបានបុកម៉ូតូយ៉ាងពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកម៉ូតូរងការខូចខាតមួយកំណាត់មុខយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ធ្វើការវាស់វែងយករថយន្ត និងម៉ូតូយកទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ អត្ថបទដោយ៖​ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង