នាំមកជូនដោយ៖

មន្រ្តីកាំកុងត្រូលចុះពិនិត្យទំនិញ៨៦​មុខ នៅផ្សារទួលទំពុងដើម្បីស្វែងរកសារធាតុគីមី(បូរ៉ាក់)នឹងអំពាវនាវដល់អាជីវករលក់ទំនិញដែលគ្មានជាតិគីមី


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ ដោយមានការយកចិត្តទុក្ខដាក់ទៅលើសុវត្ថិភាពចំណីអាហារ​ពី ឯ.ឧ ប្រតិភូទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខាផែស្ងួតបានឲ្យមន្រ្តី ចុះធ្វើការត្រួតពិនិត្យទំនិញនៅផ្សារទួលទំពូង ខណ្ឌចំការមនដើម្បីរកសារធាតុគីមីហាមឃាត់នៅក្នុងផលិតផលម្ហូបអាហារមួយចំនួនដែលធ្វើប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

ទើបនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ លោក គង់ វុទ្​ ធីអនុប្រធានសាខាកាំកុងត្រូលផែស្ងួត និងមន្រ្តីមន្ទីរពិសោធន៍​អមដោយរថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល បានសហការណ៍ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​គណកម្មការផ្សារ ចុះត្រួតពិនិត្យទំនិញនិងយកគំរូមួយចំនួន៨៦ ដូចជា​បន្លែស្រស់ គ្រឿងសមុទ្រស្រស់ និងផ្លែឈើមួយចំនួនទៀតសរុប៨៦​គំរូមកពិសោធន៍។

ក្នុងប្រតិបត្តិការណ៍នេះលោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលរាជធានីភ្នំពេញ បានធ្វើការណែនាំក្រុមអាជីវករ ដាក់តាំងលក់ផលិតផលឲ្យត្រូវតាមលក្ខណះបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ដែលមានផ្ទុកសារធាតុពុលនិងម្ហូបអាហារ ហាមការដាក់តាំងផលិតផលភេសជ្ជះត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម។

លោកក៏បានបញ្ជាក់បន្ថែមថា​ប្រតិបត្តិការណ៍​​ចុះពិនិត្យទំនិញទាំង៨៦គំរូ ក្នុងនោះ៨៤គំរូគ្មានសារធាតិគីមីហាមឃាត់នោះទេ ប៉ុន្តែមន្ត្រីកាំកុងត្រូលបានធ្វើការពិសោធន៍រកឃើញកាក់សំណល់ដែលមានជាតិថ្នាំសម្លាប់សត្វល្អិតនៅស្លឹកជីឆាយ ដូច្នេះសមត្ថកិច្ចសម្រេចដកហូតគល់ជីឆាយចំនួន ២.៥០គីឡូក្រាម នឹងស្ពៃក្រញ៉ែញ​១គីឡូក្រាម ហើយក៏បានហៅម្ចាស់មកណែនាំនឹងធ្វើកិច្ចសន្យាបញ្ឈប់ការដាក់លក់ទំនិញមានជាតិថ្នាំនេះតទៅទៀត។

មន្ត្រីកាំកុងត្រូលក៏បានអំពាវនាវដល់​អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត​នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមីហាត់ទៅលើផលិតផលម្ហូបអាហារដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

គេសង្កេតឃើញថាក្នុងប្រតិបត្តិការខាងលើនេះ គឺបងប្អូនប្រជាពលរដ្ឋក៏ដូចជាអាជីវករផ្សារបានសម្តែងនូវទឹកចិត្តរីករាយ នឹងគាំទ្រចំពោះសកម្មភាពរបស់មន្ត្រីកាំកុងត្រូលដែលតែងតែចុះពិនិត្យទំនិញផ្សេងៗតាមបណ្តារផ្សារនឹងហាង នឹងស្តាម៉ាត នានាក្នុងរាជធានីភ្នំពេញ រកសារធាតគីមី ដើម្បីការពារសុវត្ថិភាពម្ហូបអាហារក៏ដូចជាការពារសុខភាពរបស់ពួកគាត់ផងដែរ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង