នាំមកជូនដោយ៖

ពុទ្ធោ! ប្រហែលមិនយឺតទេមើលទៅ បានជាគាបជាប់នៅក្នុងកាប៊ីនឡានបែបនេះ


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ ព្រូឡានម្នាក់ បានកៀបជាប់នៅក្នុងកាប៊ីនឡាន បណ្តាលឲ្យស្លាប់ និង ព្រូឡានម្នាក់ទៀត បានរួចផុតពីសេចក្តីស្លាប់ គ្រាន់តែរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅកាន់មន្ទីរពេទ្យភា្លម។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង៤និង១៥នាទីទៀបភ្លឺ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ៥៩៨ ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សាកសពជនរងគ្រោះគៀបនៅក្នុងកាប៊ីនឡាន

ប្រភពពីសាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឮសម្លេងឡានរងគ្រោះនោះ បើកយ៉ាងលឿបបំផុត ហើយក៏ឮលានប៉្រាវ នៅពេលនោះ គេបានឃើញបុរសម្នាក់ របួសវាចេញពីក្នុងឡាននោះ តែឃើញតែឡានរងគ្រោះ ដឹកមាន់នោះទេ មិនឃើញឡានមួយទៀតឡើយ។ ហេតុដូច្នេះ មិនដឹងថា ឡានដឹកមាន់នោះ បុកនឹងឡានអ្វី។

សាកសពជនរងគ្រោះគៀបនៅក្នុងកាប៊ីនឡាន

ដោយឡែក ប្រភពពីស្ត្រីម្នាក់បានឲ្យដឹងថា តៃកុងឡានដឹកមាន់នោះ គាត់បានដេញតាមឡានបង្កហេតុហើយ គឺឡានលាយស៊ីម៉ង់ត៍។ សមត្ថកិច្ចបានឲ្យដឹងដែរថា រថយន្តរងគ្រោះ ជារថយន្តដឹកមាន់ ពាក់ស្លាកលេខ ភ្នំពេញ 2T-7752 ។  ចំណែកជនរងគ្រោះ ស្លាប់នៅក្នុងកាប៊ីនឡាននោះ មានឈ្មោះ ទៀប នី ភេទប្រុស អាយុ១៧ឆ្នាំ ភូមិសំរោងតូច សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សាកសពជនរងគ្រោះគៀបនៅក្នុងកាប៊ីនឡាន

សមត្ថកិច្ចបន្តថា រថយន្តដឹកមាន់នេះ អាចបុករថយន្ត១គ្រឿងទៀត ពីក្រោយ ហើយរថយន្តនោះ ក៏រត់បាត់ទៅ ក៏មិនដឹងថាជារថយន្តម៉ាកអ្វីផងដែរ គ្មានអ្នកណាម្នាក់អះអាងនោះទេ។  សមត្ថកិច្ចបន្តទៀតថា ក្រោយកើតហេតុ រថយន្តរងគ្រោះនេះ ត្រូវបានយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ច បានប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

សាកសពជនរងគ្រោះគៀបនៅក្នុងកាប៊ីនឡាន

សាកសពជនរងគ្រោះគៀបនៅក្នុងកាប៊ីនឡាន

សាកសពជនរងគ្រោះគៀបនៅក្នុងកាប៊ីនឡាន

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង