នាំមកជូនដោយ៖

Prius ស្លាកលេខ ខ.ម ពន្លះឌ្រីមអូសជិត១០០ម៉ែត្រ


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ បុរសម្នាក់បានត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ និងម្នាក់ទៀតត្រូវប្រជាពលរដ្នដឹកតាមម៉ូតូកង់បីមន្ទីរពេទ្យវិសាលសុខ ខណ:ពេលដែលជិះម៉ូតូឆ្លងភ្លើងស្តុប មិនទាន់ផុតផង ត្រូវបានរថយន្តព្រួសមួយគ្រឿង ពាក់ស្លាកលេខ ខ.ម​០២៥២​ បុកទៅពេញទំហឹងហើយបានបើករត់គេចអូសម៉ូតូប្រហែល ១០០ម៉ែត្រ ទើបបុរសបើករថយន្តព្រួសបានបើករត់គេចបាត់ស្រមោល​ទាំងម៉ូតូជាប់ ក្រោមកង់រថយន្ត​អូសប្រហែលជាង​១០០ម៉ែត្រ បណ្តាលអោយបុរស២នាក់រងគ្រោះ​របួសធ្ងន់​។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២២និង៣០នាទីយប់ ថ្ងែទី២៥ ខែមិថុនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ កម្ពុជាក្រោម កែងនិងស្តុបផ្សារឌ៊ុយមុិច ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ​។​ ជនរងគ្រោះ​ទី១មាន ឈ្មោះ ទូច ម៉េង ភេទប្រុសអាយុ៤៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅម្ដុំផ្សារឌ៊ុយមុិច ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។​ ជនរងគ្រោះទី២មាន ឈ្មោះ ឃ្លោ ថារិទ្ធិ ភេទប្រុសអាយុ៤៧ឆ្នាំ ជាបូលីសនៅខណ្ឌ៧មករា ស្នាក់នៅម្ដុំផ្លូវ២០០៤ ស្ថិតក្នុង​ខណ្ឌសែនសុខ រាជធានីភ្នំពេញ​។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា៖ នៅមុនពេលកើតហេតុគេបានឃើញបុរស២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥​ពណ៍ខ្មៅ​មួយគ្រឿង​ពាក់ស្លាកលេខ ភ្នំពេញ 1BT-7413 ធ្វើដំណើរ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ស្តុបកន្លែង កើតហេតុខាងលើ បានជិះម៉ូតូឆ្លងភ្លើងស្តុប តែមិនទាន់ផុតផង ក៏ត្រូវបានរថយន្តព្រួសមួយគ្រឿង ពណ៍ស ពាក់ស្លាកលេខ ខ.ម​០២៥២ បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនដូចហោះ បានបើកទៅបុកម៉ូតូបុរសរងគ្រោះខាងលើយ៉ាងពេញទំហឹង ខណ:ពេលដែលរថយន្តព្រួស បើកបុកម៉ូតូហុងដាឌ្រីមរួច មិនព្រមឈប់រថយន្តចុះ មកធ្វើការដោះស្រាយនោះទេ បានបើក រថយន្តរត់គេច ទាំងម៉ូតូជាប់ក្រោមកង់រថយន្ត អូសទៅជាមួយ ប្រហែលជាង ១០០ម៉ែត្រ ពេលដែលរថយន្តព្រួសបើកអូសម៉ូតូ មកដល់អតីតផ្សារទំនើបសុីដនីចាស់ រថយន្តក៏បានឈប់ ហើយម្ចាស់នោះបានថយរងយន្តមកក្រោយបន្តិច ដើម្បីអោយម៉ូតូដែលជាប់ក្រោមរថយន្តនោះរបូតចេញ រួចក៏បន្ថែមល្បឿនរថយន្តបើករត់ គេចខ្លួន​បាត់តែម្តងទៅ បន្សាល់ទុកតែកាងរថយន្តនិងបុរសរងគ្រោះ នៅ កន្លែងកើតហេតុតែប៉ុណ្ណោះ ចំណែកបុរសរងគ្រោះទាំង២នាក់ត្រូវ បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដើម្បីសង្គ្រោះបន្ទាន់។

ក្រោយពេលកើតហេតុបុរសរងគ្រោះ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យធ្វើការសង្គ្រោះបន្ទាន់ភ្លាមៗ រីឯម៉ូតូបុរសរងគ្រោះរងការខូចខាត ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារបុរសរងគ្រោះវិញ៕ បន្ទាប់ពីករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ក្រុមគ្រួសារជនរងគ្រោះសុំអោយម្ចាស់រថយន្តព្រួសពាក់ស្លាកលេខ ខ.ម​០២៥២ ខាងលើដែលបង្កចូលមកដោះស្រាយផង និងសុំអោយសមត្ថកិច្ចជំនាញ់តាមស្រាវជ្រាវរកម្ចាស់រថយន្តព្រួស ពណ៍ស ពាក់ស្លាកលេខ ខ.ម​០២៥២ ខាងលើនេះផង។ បើម្ចាស់រថយន្តបង្កខាងលើនិងសមត្ថកិច្ចតាមរកឃើញហើយនោះសូមទាក់ទងមកក្រុមគ្រួសារដែល​មានលេខ​ 0769976666/099788811 សូមអគុណ៕ អត្ថបទដោយ៖​ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង