នាំមកជូនដោយ៖

នគរបាលខណ្ឌពោធិសែនជ័យបានឃាត់ខ្លួនជនសង្ស័យ 8នាក់ ក្នុងរឿង3ករណីផ្សេងគ្នា


ទំហំអក្សរ៖ S M L

ភ្នំពេញ ៖ ជនសង្ស័យចំនួន៨នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិសែនជ័យបង្ក្រាបចាប់ខ្លួនបាន ក្នុងករណី៣ផ្សេងគ្នា ហើយ៣ទីតាំងផ្សេងគ្នា មាន៣នាក់ ជាប់ពាក់ព័ន្ធទៅនឹងជួញដូរគ្រឿងញៀង ចាប់ខ្លួនបាននៅភូមិត្រពាំងជ្រៃ សង្កាត់កាកាប ។ហើយមានជនសង្ស័យ៣នាក់ ពាក់ព័ន្ធទៅនឹងការជក់គ្រឿងញៀន ត្រូវនគរបាលចាប់ខ្លួនបាន នៅក្នុងភូមិត្រពាំងអញ្ចាញ៤ សង្កាត់ត្រពាំងក្រសាំង ចំណែក២នាក់ទៀត ជាប់ពាក់ព័ន្ឌទៅនឹងករណីលួចយ៉ាងសកម្មក្នុងមូលដ្ឋាន លួចមិនរើសមុខ ត្រូវបាននគរបានឃាត់ខ្លួនបាន នៅក្នុងភូមិត្រពាំងអញ្ចាញ៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។ ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបខាងលើ ប្រព្រឹត្តទៅកាលពីវេលាម៉ោង៤នឹង៣០រសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ ។

តាមប្រសាសរបស់នគរបាល លោកបានប្រាប់ឲ្យស្គាល់ ពីអត្តសគ់ញ្ញាណជនសង្ស័យ២នាក់ លួសយ៉ាងសកម្មក្នុងមូលដ្ឋាន ទី១ ឈ្មោះ ហែ នី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិត្រពាំងអញ្ចាញ៤ សង្កាត់ត្រពាំងក្រសាំង ។ ទី២ ឈ្មោះ អ៊ុយ សុខចិន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ។

នគរបាលបានបញ្ជាក់ឲ្យដឹងថា បន្ទាប់មានបញ្ជាពីលោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិសែនជ័យ ទើបកម្លាំង ប៉ុស្តិ៍កាកាប ប៉ុស្តិ៍ត្រពាំងក្រសាំង ដឹកនាំដោយលោក វរសេនីយ៍ត្រី មន វុធី ចុះបង្ក្រាបចាប់ខ្លួនជនសង្ស័យ៣នាក់ និងថ្នាំញៀនជាង១០កញ្ចប់ នៅភូមិត្រពាំងជ្រៃ សង្កាត់កាកាប និងបន្តទៅតាមចាប់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធលួចយ៉ាងសកម្ម នៅភូមិត្រពាំងអញ្ចាញ៤ ហើយកម្លាំងនគរបាល ប្រទះជួបជនសង្ស័យ៣នាក់ផ្សេងទៀត កំពុងជក់គ្រឿងញៀន ក្រសោបក្របួចយកមកប៉ុស្តិ៍ទាំងអស់ ។

ក្រោយពីឃាត់ខ្លួនបានជនសង្ស័យទាំង៨នាក់ មាន៣នាក់ត្រូវបាន បញ្ជូនទៅសាកសួរនៅប៉ុស្តិ៍កាកាប ចំណែក៥នាក់ទៀតត្រូវបាននាំទៅសាកសួរនៅប៉ុស្តិ៍ត្រពាំងក្រសាំង ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕ដោយ៖អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង