នគរបាលឃាត់ខ្លួនជនប្រើប្រាស់ថ្នាំញៀន៨នាក់ នៅសង្កាត់ទឹកថ្លា និងឃ្មួញ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ÷ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនក្រុមយុវជនប្រើប្រាស់ថ្នាំញៀន បានចំនួន៨នាក់នៅសង្កាត់ទឹកថ្លា និងសង្កាត់ឃ្មួញ កាលពីចន្លោះម៉ោង១១ព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១៧ ។ការបង្ក្រាបជនប្រើប្រាស់ថ្នាំញៀនទាំង៨នាក់នេះមាន៤នាក់ត្រូវបានលោកញាណ នន នាយប៉ុស្ត៍នគរបាលរដ្ឋបាល សង្កាត់ឃ្មួញដឹកនាំកម្លាំងបង្ក្រាបបាននៅវេលាម៉ោង៩ព្រឹកនៅក្នុងបន្ទប់ផ្ទះជួលនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ដែលជនទាំងនោះ ជាបុរស៖

១/ឈ្មោះ គឹម ទូច អាយុ២៥ឆ្នាំ។
២/ឈ្មោះ យ៉ង យេន អាយុ២០ឆ្នាំ ។
៣/ឈ្មោះ សុខ គង់ អាយុ២៨ឆ្នាំ។
៤/ឈ្មោះ សុខ ចាន់ធី អាយុ៣១ឆ្នាំ។
ជនទាំងនេះគ្មានមុខរបរនិងស្នាក់នៅតាមបន្ទប់ផ្ទះជួលនៅក្នុងភូមិបន្លាស្អិត ដែលប្រជាជនក្នុងមូលដ្ឋាន មានការព្រួយបារម្ភថា ពួកគេក៏ជាក្រុមចោរផងដែរ។

ក្រោយមក លោក សុខ សុផល នាយប៉ុស្ត៍នគរបាលរដ្ឋបាលសង្កាត់ទឹកថ្លា ឃាត់ខ្លួនបាន៤ដែរក្នុងថ្ងៃជាមួយគ្នានេះ នៅចំណុចផ្ទះជួលក្រោមរូបភាពចុះធ្វើរដ្ឋបាលត្រួតពិនិត្យនៅតាមបន្ទប់ផ្ទះជួលនានាដែលមានការសង្ស័យ។ ជនសង្ស័យទាំង៤នាក់

ទី១ឈ្មោះ ព្រំ វិសាល ភេទប្រុសអាយុ២០ឆ្នាំ ធ្វើសំណង់ស្នាក់នៅបន្ទប់ជួលខាងលើមានស្រុកកំណើតនៅខេត្តកំពត
ទី២ឈ្មោះ ភួង លីពេជ្រ ភេទប្រុសអាយុ១៧ឆ្នាំធ្វើសំណង់ស្នាក់នៅខណ្ឌទួលគោក
ទី៣ឈ្មោះ សោម វុទ្ធីឌីមករា ភេទប្រុសអាយុ២៧ឆ្នាំមុខបជាផ្សារដែក ស្នាក់នៅសង្កាត់ទឹកថ្លានិង
ទី៤ឈ្មោះ ជិម វណ្ណី ភេទប្រុសអាយុ២៩ឆ្នាំ មុខរបរកម្មកសំណង់ស្នាក់នៅសង្កាត់ទេកថ្លា។
នៅក្នុងការបង្ក្រាបនោះ ប៉ូលិសមិនបានរកឃើញថ្នាំញៀន១កញ្ចប់តូច ដាវ១ដើម ឧបករណ៍កែច្នៃជាសំរាប់សេព(ជក់)ថ្នាំញៀនមួយចំនួន៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង