នាំមកជូនដោយ៖

ពេជ្រ អាវីហ្សា​​បកស្រាយ​រឿង​ថត​ឈុតឆាកលើ​គ្រែ​ជា​មួយ​និង​ អេនឌី


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ តារាសម្តែងស្រីស្រស់សាច់សខ្ចីកញ្ញា ពេជ្រ អាវីហ្សា បានបកស្រាយចំពោះឈុតឆាកលើគ្រែ និងថើបដ៏ស៊ីអារម្មណ៍ជាមួយលោកអែនឌីថា «ទោះបីជាមើលទៅវាមានលក្ខណៈបែបស៊ីអារម្មណ៍មែន តែនេះគឺជាការសម្តែងឲ្យស៊ីទៅនឹងសាច់រឿងនៃ​បទ​ចម្រៀង​។ ដូច​ជា​មិន​មាន​លក្ខណៈហួសហេតុពេកនោះឡើយ គឺគ្រាន់តែជាការបង្ហាញបែបទាក់ទាញអារម្មណ៍ប៉ុណ្ណោះ ហើយយើងក៏បានគិតគូរពីផលប៉ះពាល់កើតចេញពីការសម្តែងនោះដែរ។»

តារាស្រីសាច់សខ្ចី​ចូលចិត្តបង្ហាញដើមទ្រូងសិចស៊ី​កញ្ញា ពេជ្រ អាវីហ្សា មកផុសផុលនឹងការសម្តែងមានឈុតស្រើបស្រាលនៅលើគ្រែបែបស៊ីអារម្មណ៍ជ្រាលជ្រៅនឹងតារាចម្រៀង និងសម្តែងប្រុសលោក អេនឌី គួរឲ្យភ្ញាក់ផ្អើល​និងទាក់ទាញអារម្មណ៍ខ្លាំងមែន​ទែន​។

ក្នុងឈុតថើបដ៏ស្រើបស្រាលដូចគូស្នេហ៍​កញ្ញា ពេជ្រ អាវីហ្សា បានឲ្យដឹងថា «តាមពិតទៅ​រូបថតទាំងនោះ គឺនាងខ្ញុំបានថត MV បទចម្រៀងមួយរបស់បងប្រុស អេនឌី ដោយគាត់បានលើកយកបទដំបូងរបស់គាត់មានចំណងជើងថា «ស្នេហ៍អូន​៥០​ភាគ​រយ​» កាលពីគាត់ច្រៀងនៅហង្សមាសនោះឯង​ ឮគាត់ប្រាប់ថា ចង់រំឭកអនុស្សាវរីយ៍នូវបទនោះឡើងវិញតាមរយៈការថត MV ដោយខ្លួនឯង ហើយគាត់ជ្រើសរើសយកនាងខ្ញុំឲ្យថតជាមួយគាត់តែម្តង។»

ចំណែកឈុតឆាកលើគ្រែ និងថើបដ៏ស៊ីអារម្មណ៍នោះ​ស្រីស្រស់សាច់សខ្ចីកញ្ញា ពេជ្រ អាវីហ្សា បានបកស្រាយថា «ទោះបីជាមើលទៅវាមានលក្ខណៈបែបស៊ីអារម្មណ៍មែន តែនេះគឺជាការសម្តែងឲ្យស៊ីទៅនឹងសាច់រឿងនៃបទចម្រៀង​។ តាមនាងខ្ញុំគិតវិញ​ដូច​ជា​មិន​មាន​លក្ខណៈហួសហេតុពេកនោះឡើយ គឺគ្រាន់តែជាការបង្ហាញបែបទាក់ទាញអារម្មណ៍ប៉ុណ្ណោះ ហើយយើងក៏បានគិតគូរពីផលប៉ះពាល់កើតចេញពីការសម្តែងនោះដែរ​។»

សូមជម្រាបថា​តារាសម្តែងស្រីសាច់សខ្ចី​ចូលចិត្តបង្ហាញដើមទ្រូងសិចស៊ី​កញ្ញា ពេជ្រ អាវីហ្សា ក៏ស្រាប់តែមានរាសីឡើងក្រឺតៗតែម្តង ដោយសារមានការមមាញឹកទៅនឹងការថតសម្តែង MV ខារ៉ាអូខេឲ្យផលិតកម្មចម្រៀងផង និងចាប់បានឱកាសថតកុនលើកដំបូងទៀតផង កាលពីចុងឆ្នាំមុន ខណៈសុខភាព និងសម្រស់នាងក៏ស្រស់បស់វិញ​ផង​​ដែរ៕ អត្ថបទដោយ៖ ​ទីក្រុង​តារា​

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង