ពលរដ្ឋនៅភូមិកោះគរ កំពុងធ្លាក់ខ្លួនឈឺនិងពិការដោយសារទូកសាឡង់បូមខ្សាច់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋររស់នៅក្នុងភូមិកោះ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល បានរៀបរាប់ពីទុក្ខលំបាករបស់ពួកគាត់កំពុងជួបប្រទះនាពេលបច្ចុប្បន្នដោយសារក្រុមហ៊ុមបូមខ្សាច់កំពុងធ្វើសម្មភាពបូមនៅក្នុងភូមិពួកគាត់ដោយដាក់ម៉ាសុីនបូមនៅក្បែរច្រាំងទន្លេគម្លាតពីសំយ៉ាបផ្ទះពួកគាត់ប្រហែលជា២០ម៉ែត្រជាងតែប៉ុណ្ណោះ ធ្វើឲ្យសំឡេងលាន់លឺត្រហឹង មិនអាចសម្រាន្តបាន ចំណែកស្ត្រីទើបឆ្លងទន្លេរួចទាស់សសៃរហូតធ្លាក់ទៅថ្លង់ស្តាប់អ្វីមិនលឺ ពួកគាត់សំណូមពរសូមឲ្យ អាជ្ញាធរឬស្ថាប័នពាក់មានវិធានការតឹងរុឹងទៅលើក្រុមហ៊ុនបូមខ្សាច់ទាំងនេះផង។

លោកយាយ ទេស នៅ មានវ័យជិត៧០ឆ្នាំរស់ជាប់និងអ៊ូសាឡង់បូមខ្សាច់ចំណុចបាក់ច្រាំងរលំផ្ទះប្រជាពលរដ្ឋចូលក្នងទន្លេអស់៩គ្រួសារនោះ បាននិយាយថា សូមជួយ គាត់ផងលោកយាយសព្វថ្ងៃពិការភ្នែកមើលមិនបានច្បាស់នោះ ទូកសាឡង់បូមខ្សាច់ គេដាក់ពីក្រោយផ្ទះលោកយាយដោយគេយកខ្សែមកចងជាប់និងគល់អំពិលទឹកជាប់ និងផ្ទះលោកយាយ ធ្វើឲ្យផ្ទះលោកយាយទាំងមូលដូចគេអង្រួញឡើងញ័រទទើកមិនអាចសម្រាន្តបាននោះ លោកយាយលំបាកខ្លាំងណាស់ ហើយក្រុមហ៊ុនបូមខ្សាច់គេមិនខ្ចីខ្វល់ពីទុក្ខលំបាករបស់លោកយាយនោះទេ ទោះបីលោកយាយលំបាកអីក៏លំបាកទៅ។

លោកយាយបានបន្តថា លោកសព្វថ្ងៃរស់នៅតែម្នាក់ឯងនោះទេ កូនៗគេបានបែកចេញទៅស្រុកឆ្ងាយអស់ហើយ ប៉ុន្តែដោយសារកូនៗគេមានជីវភាពក្រីក្រ មិនបានមកមើលថែគាត់នោះទេ ហើយលោកយាយសព្វថ្ងៃនេះមានជំងឺប្រចាំកាយផងដែរ ទាល់តែសាឡង់រោទិ៍ខ្លាំងដើម្បីបូមចេញនោះ ធ្វើឲ្យលោកកាន់តែធ្លាក់ទ្រុឌទ្រោមពីមួយថ្ងៃទៅមួយថ្ងៃ តែលោកយាយមិនដឹងយ៉ាងម៉េចគេនោះ ប៉ុន្តែលោកនៅតែនិយាយយ៉ាងទទូចសូមជួយគាត់ផង។

ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅជាប់នឹងសាឡង់បូមខ្សាច់ចេញផ្នែកខាងកើតបាននិយាយថា ពួកគាត់សព្វថ្ងៃរស់នៅទាំងភ័យខ្លាចដោយសារព្រួយបារម្ភទាំងយប់ទាំងថ្ងៃស្ទើរតែមិនហ៊ានដេកមិនហ៊ានពួន ហើយស្ត្រីទើបឆ្លងទន្លេរួចធ្លាក់ខ្លួនពិការត្រចៀក និងទាស់សសៃ ដោយសារសំឡេងនិងរំញ័រនៃសាឡង់បូមខ្សាច់។ ពួកគាត់ឆ្ងល់ថា កាលពីលោកភិបាលខេត្ត ស្រុក និងក្រសួងរ៉ែនិងថាមពលចុះមកកំណត់ឲ្យក្រុមហ៊ុនទាំងនោះបញ្ឈរទូកសាឡង់របស់ខ្លួនឲ្យមានគម្លាតពីច្រាំងទន្លេយ៉ាងតិច៥០ទៅ៦០ម៉ែត្រ ដើម្បីកាត់បន្ថយសំឡេងរំខាននៃម៉ាសុីនបូមខ្សាច់នោះ ប៉ុន្តែបច្ចុប្បន្នទូកសាឡង់មូបខ្សាច់ គេបញ្ឈរបូម មានគម្លាតបានត្រឹមតែ២០ម៉ែត្រតែប៉ុណ្ណោះ ផ្ទុយពីការណែនាំរបស់លោកចៅហ្វាយខេត្តបានកំណត់ឲ្យនោះ។

ប្រជាពលរដ្ឋបានបន្តថា ក្រុមហ៊ុនបូមខ្សាច់នៅចំណុចភូមិកោះគរនេះ គឹមានចំនួន៤ក្រុមហ៊ុន តែក្រុមដែលបូមឡើងទៅកាន់តំបន់អភិវឌ្ឍន៍នៅភូមិទួលក្រសាំងមានតែចំនួនតែ៣ក្រុមហ៊ុនប៉ុណ្ណោះទី១ក្រុមហ៊ុន ឡេង ជីញ ទី២ក្រុមហ៊ុន សុង សុភាព និងទី៣ ក្រុមហ៊ុន ពោធិ៍ និរន្តណ៍៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង