នាំមកជូនដោយ៖

Page Facebook របស់នាយ​ ពាក់មី ត្រូវបានគេលួច យកទៅប្រើប្រាស់ ដោយផុសរឿងនយោបាយដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់គាត់​(Video)


ទំហំអក្សរ៖ S M L

ដូចដែលយើងធ្លាប់បានដឹងហើយថា ឲ្យតែជាតារា មិនថាតារាចម្រៀង តារាសម្តែង ឬក៏តារាកំប្លែងនោះទេ កាលណាតែឈានជើងចូលវិស័យនយោបាយហើយ នោះគឺតែងតែរងការរិះគន់អំពីសំណាក់មហាជន ក៏ដូចជាអ្នកគាំទ្រផងដែរ។ ដោយថ្ងៃនេះ នៅម៉ោងប្រហែលជា ១២៖០០ ថ្ងៃត្រង់ គេបានឃើញ Page ផ្លូវការរបស់នាយពាក់មីបង្ហោះសារមួយទាក់ទងនិងរឿងនយោបាយ ដោយបានសរសេរថា «គណបក្ស លឹង្គឥសូរ។ ប្រសិន បើគណបក្សនេះ ឈ្នះឆ្នោត រឿង សិច និងត្រូវ ចាក់បញ្ជាំង គ្រប់ទូរទស្សន៏ និងបង្រៀនរ បៀមលឹង្គដោយសាស្ត្រាចារ្យ ល្បីៗឈ្មោះជាច្រើន។» ហើយក៏មានភ្ចាប់មកជាមួយនូវភាពមួយចំនួនផងដែរ។

ទន្ទឹមនិងការបង្ហោះសារមួយនេះ ត្រូវបានមតិអ្នកប្រើប្រាស់បណ្តាញសង្គម Facebook ជាច្រើនមានការមិនពេញចិត្ត និងធ្វើការរិះគន់យ៉ាងចាស់ដៃផងដែរ។ សូមមើលរូបភាពខ្លះៗខាងក្រោម៖

ដោយឡែកកាលពីយប់ម៉ោង ១០៖០០ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនេះ នៅក្នុងទំព័រ Facebook ថ្មីមួយដែលមានឈ្មោះថា Pek Mi Cbs ដែរនោះ គឺលោកពាក់មីផ្ទាល់ជាអ្នកចេញមុខ Live Video ទាក់ទងទៅនិងការ​​លួចយកទំព័រផ្លូវការរបស់លោកដោយជនមិនស្គាល់មុខ។

ហើយនាយ ពាក់ មី ក៏បានចេញបង្ហោះមួយចំនួនផងដែរនៅក្នុងទំព័រ Facebook ថ្មីរបស់ខ្លួនដែរថា «ខ្ញុំពិតជាមានការសោកស្តាយ និង ហត់នឿយខ្លាំងណាស់ព្រោះ ខ្ញុំខំសន្សំការគាំទ្ររបស់ប្រិយមិត្ត ដែលចូលចិត្តខ្ញុំបាទ តាំងពី 100​នាក់ 200នាក់ រហូតដល់ជិត 70មឺុននាក់។​ ខ្ញុំសូមអំពាវនាវ ដល់ពុកម៉ែ បងប្អូន ដែលមានសមត្ថភាពអាចយកផេកមកអោយខ្ញុំបាទវិញ សូមទំនាក់ទំនងលេខ 015300007 ដែលជាលេខផ្ទាល់របស់ខ្ញុំ។ សូមបងប្អូន ជួយស៊ែរផងដើម្បីជាដំណឹងក្រែងអ្នកដែលគេយកទៅមានគំនិតមិនល្អ ហើយប្រើក្នុងផ្លូវមិនសមរម្យ។»

នេះសារទី២ដែលលោកបានបង្ហោះ «ជំរាបសួរ ពុកម៉ែបងប្អូន បងប្អូនជនរួមជាតិទាំងអស់ ខ្ញុំសូមបញ្ជាក់ថា ផេកហ្វេសប៊ុកខ្ញុំដែលត្រូវគេលួចពេលនេះបានផុសរូបមិនសមរម្យ និង មានភាពកខ្វក់ ប្រឡូកប្រឡាក់ដែលមិនមានថ្លៃថ្នូរសោះ។ ពិសេសខ្ញុំបានបញ្ជាក់ហើយថា រាល់ផេកដែលបានបាត់ទៅនោះ បើមានការផ្សព្វផ្សាយ ឬ ធ្វើអ្វីដែលប្រាសចាកសីលធម៍នោះមិនមែនជាការពិតនោះទេ ដូចនេះខ្ញុំសូមអំពាវនាវដល់ពុកម៉ែ បងប្អូន ដែលនិយមគាំទ្រខ្ញុំបាទ មេត្តាជួយ ស៊ែរផង ដើម្បីចែកជាដំណឹងនេះដល់ប្រជាជនគ្រប់លំដាប់ថ្នាក់អោយបានជ្រាបជាដំណឹង»៕ អត្ថបទដោយ៖ ចីងចក់

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង