នាំមកជូនដោយ៖

ឪពុកម្តាយ ពិតជាខកចិត្តខ្លាំងណាស់ដែលកូនរបស់ខ្លួនទៅជាបែបនេះ !


ទំហំអក្សរ៖ S M L

ខេត្តស្វាយរៀង ៖ យុវជន​ម្នាក់​បែក​ថ្នាំ​ម្នាក់ អុកឡុក​វាយ​ទ្រព្យសម្បត្តិ​ ក្នុងផ្ទះ នឹងយក​ដុំថ្ម​ដេញ​គប់​ឪពុកម្តាយឪពុក​ផ្អើលពេញភូមិ។ ហេតុការណ៍នេះបានបង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពី​ល្ងាច ថ្ងៃទី២ តុលា ២០១៧នេះ នៅ​ចំណុច​ភ្លើងស្តុប​ ភូមិ​ស្វាយរៀង​សង្កាត់​ស្វាយរៀង។

តាមប្រភពពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជន​បែក​ថ្នាំរូប​នេះ​ឈ្មោះ ភឹម ធា​រឹត អាយុ១៨ឆ្នាំ រស់នៅ​ភូមិ​ស្វាយរៀង សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ដោយ​ខ្លួន​នេះ​មាន​សភាព​ធ្ងន់ធ្ងរ ក្រុមគ្រួសារ បាន​សុំ​សមត្ថកិច្ច​បញ្ជូនទៅ​មណ្ឌល​បន្សាប​គ្រឿងញៀន« ឱកាស​ខ្ញុំ »​ នៅ​រាជធានី​ភ្នំពេញ ដើម្បី​បន្សាប​សារធាតុ​ញៀន។

គួររំលឹកផងដែរយុវជន​​ដែលបែក​ថ្នាំ​ជោកជាំ បានអុកឡុក​វាយ​ទ្រព្យសម្បត្តិ​ឪពុកម្តាយ និង​យក​ដុំថ្ម​ប៉ុន​កំភួនដៃ​ដេញ​គប់​ឪពុកម្តាយ​ធ្វើ​ឲ្យ​ឪពុកម្តាយ​ភ័យខ្លាច​គ្រោះថ្នាក់ និង​ខូចខាត​ទ្រព្យសម្បត្តិ​ ក៏​ទូរ​សព្ទ័​ប្តឹង​ទៅសមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​ចាប់ខ្លួន​ទៅ​អធិការដ្ឋាន​នគ​បាល​ក្រុង ហើយក្នុងកិច្ចប្រតិបត្តិការនេះបានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​ដងផ្លូវ ស្ទះផ្លូវ​បំបែក​ចំណុច​ភ្លើងស្តុប អស់​ជិត១០នាទី​ទើប​ចាប់ខ្លួនបាន ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង