ជនសង្ស័យម្នាក់ក្នុងចំណោម4នាក់ឆក់កាបូបបានសម្រេចតែរត់មិនរួចត្រូវបងប្អូនប្រជាពលរដ្ឋ…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ជនសង្សយ័ម្នាក់ក្នុងចំណោម៤នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋវាយឡើងទ្រោមខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់ការបូបពីនារីម្នាក់មិនបានសម្រេច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣៥នាទី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់ទំនប់ទឹកខណ្ឌចំការមនរាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ជាវិសា ដែលឃាត់ខ្លួនបាន

តាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់អោយដឹងថាមុនពេលកើតហេតុខ្លួនបាមជិះម៉ូតូមួយគ្រឿងម៉ាកវេអាហ្វា ពាក់ស្លាក់លេខត្បូងឃ្មុំ1D_5254 បើកចេញពីបឹងត្របែកគោលបំណងទៅផ្ទះនៅឯបឹងសាឡាង លុះមកដល់ចំនុចខាងក្រោយសាលាពេទ្យតាមបណ្តោយផ្លូវ៤៣០កែងផ្លូវ១៩១ក៏លេចមុខជនសង្ស័យ៤នាក់ ជិះម៉ូតូចំនួន២គ្រឿងបានមកធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះហើយព្យាយាមបើករត់គេចលុះមកដល់ខាងក្រោយសាលាវ៉ាន់ដាក៏បានដួលម៉ូតូត្រូវបានប្រជាពលរដ្ឋស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើងស្របពេលនោះសមត្ថកិច្ចកំពុងដើរល្បាត់ក៏ឃាត់ខ្លួនបានម្នាក់ចំណែកបក្ខពួក៣នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។

ជនសង្ស័យឈ្មោះ ជាវិសា ដែលឃាត់ខ្លួនបាន

តាមការអោយដឹងពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យខាងលើមានឈ្មោះ ជាវិសា អាយុ១៥ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ ជិះម៉ូតូមួយគ្រឿងម៉ាកនិចព័ណក្រហមពាក់ស្លាកលេខភ្នំពេញ2GH-8780 ជិះគ្នា២នាក់រត់គេចខ្លួនម្នាក់។ ចំណែកជនរងគ្រោះមានឈ្មោះ ម៉ាន ភត្រា អាយុ២០ឆ្នាំ មុខរបរជាសិស្សឆ្នាំទី៣នៅសាលាវ៉ាន់ដាផ្នែកគណនី ស្នាក់នៅក្នុងសង្កាត់បឹងសាឡាង។
សម្ភារៈបាត់បង់អស់លុយចំនួន៥០០ដុល្លារដែលជាលុយរបស់នារីរងគ្រោះទុកបង់ថ្លៃសាលា។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទៅកាន់ប៉ុស្តិ៍ទំនប់ទឹកធ្វើការសួរនាំរកបក្សពួកន្ថែមទៀតដើម្បីកំណត់មុខសញ្ញាតាមចាប់បក្សពួកជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់។ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ម៉ូតូជនរងគ្រោះ

ម៉ូតូជនសង្ស័យ

ជនសង្ស័យឈ្មោះ ជាវិសា ដែលឃាត់ខ្លួនបាន

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង