នាំមកជូនដោយ៖

ចោរឆក់អស់ល័ក្ខម្នាក់ក្នុងចំនោមពីរនាក់ត្រូវជនរងគ្រោះជិះម៉ូតូដេញចាប់បានវិញភ្លាម


ទំហំអក្សរ៖ S M L

ភ្នំពេញ ៖ ចោរឆក់ម្នាក់អស់ល័ក្ខត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះតែត្រូវជនរងគ្រោះដេញតាមទាន់ ។ ហេតុការណ៌ខាងលើនេះកើតឡើងនៅវេលាម៉ោង4និង00 នាទីរសៀលថ្ងៃទី10 ខែកក្កដា ឆ្នាំ2017 ត្រង់ចំនុចផ្លូវលេខ664 កែងផ្លូវ271 សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

ជនសង្ស័យឈ្មោះ ជា វណ្ណថេង ភេទប្រុស អាយុ 16ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ។
ជនរងគ្រោះមានឈ្មោះ នាង រចនា ភេទស្រី អាយុ24 ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅនិងស្រុកកំណើត ភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់អោយដឹងថា ជនរងគ្រោះបានធ្វើដំណើរតាមផ្លូវ271 បត់ចូលផ្លូវ664 បានប្រមាណជា20ម៉ែត្រ ក៏មានជនលើសពីរនាក់ជិះម៉ូតូម៉ាក់សង់សេ125 ស្លាកលេខភ្នំពេញ1AU 4445 ឆក់ទូរស័ព្ទម៉ាកសាមស៊ុង មួយគ្រឿងបានសំរេចក៏ជិះម៉ូតូរត់តែត្រូវជនរងគ្រោះជិះម៉ូតូដេញតាមទៅបុកនឹងរថយន្តមួយគ្រឿងទៀតដួលក៏រត់តែត្រូវសមត្ថកិច្ចល្បាតតាមមូលដ្ឋានចាប់បានម្នាក់នឹងរត់រួចម្នាក់ ។ ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំជនសង្ស័យនិងជនរងគ្រោះទៅអធិការដ្ឋានខណ្ឌទួលគោកដើម្បីធ្វើការសាកសួរ នឹងកសាងសំនុំរឿងបញ្ចូនទៅតុលាតាមនីតិវិធីច្បាប់ ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង