បុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័មក្រោយពី វ៉ារថយន្តមិនផុតហើយរេចង្កូតចូលក្រោមកង់រថយន្ត(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ បុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីបានជិះម៉ូតូមួយគ្រឿងវ៉ារថយន្តមិនផុតវ៉ាក់អើនិងរថយន្តមួយគ្រឿងទៀតបានរេចង្កតដួលចូលកង់រថយន្តបង្កខាងក្រោយកិនម៉ូតូនិងជនរងគ្រោះពេញទំហឹង
កាពីវេលាម៉ោង៧ៈ០០នាទីយប់ថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ មុខរោងចក្រសុិនឡានហួរ ស្ថិតនៅក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជយ័។

ជនរងគ្រោះមានអាយុប្រមាណជា៣០ឆ្នាំជិះម៉ូតូមួយគ្រឿងម៉ាកFiIanoពណ៏ស ពាក់ស្លាកលេខភ្នំពេញ1BZ-7552 ចំណែករថយន្តបង្កម៉ាកFUSOក្បាលពណ៏ខ្លាញ់ក្តាមពាក់ស្លាកលេខកំពង់ស្ពឺ3A-1320។

តាមសម្តីអ្នកឃើញហេតុការបានប្រាប់ឲ្យដឹងថាមុនកើតហេតុគេឃើញម៉ូតូជនរងគ្រោះ និងរថយន្តបើកស្របទិសដៅគ្នាពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើបានវ៉ារថយន្តបង្កមិនផុតបានវ៉ាក់និងរថយន្តមួយគ្រឿទៀតបើកមកពីមុខបញ្រ្ចាស់ទិសដៅគ្នាបានរេចង្កូតដួលចូលកង់រថយន្តបង្កខាងក្រោយកិនទាំងម៉ូតូនិងជនរងគ្រោះបណ្តាលស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងយ៉ាងអាណោចអធ័ម ភ្លាមៗនោះតៃកុងរថយន្ត និងព្រូបានព្យាយាមបើករថយន្តគេចខ្លួនតែត្រូវអ្នកបានឃើញហេតុការណ៍នេះបានឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចទាន់ពេល។

ក្រោយកើតហេតុ តៃកុងរថយន្ត និងព្រូត្រូវសមត្ថកិច្ចឃាត់ខ្លួន រថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញកំពុងតែវាស់វែង ចំណែកសពជនរងគ្រោះសមត្ថកិច្ចប្រគល់ជូនសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃពណី៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង