ចោរឥលូវសង្ហារៗដល់ហើយ! ម្នាក់ក្នុងចំណោមចោរឆក់ ៤ នាក់ត្រូវបានឃាត់ខ្លួន


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ​៖​ ជនសង្ស័យជាចោរឆក់បានម្នាក់ រីឯបក្ខពួក៣នាក់ទៀតរត់គេចខ្លួន ក្រោយធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់គ្រូបង្រៀនភាសាម្នាក់​។ ក្រុមចោរឆក់ធ្វើសកម្មភាពក្បែរៗប៉ុស្តិ៍នគរបាលបឹងទំពុននេះ កើតឡើងនៅម៉ោង​៨និង៣០នាទីយប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចមុខក្លោងទ្វារវត្តសន្សំកុសល ផ្លូវ២៧១ ភូមិសំន្សកុសល៣ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។

លោកតេង ស៊ីណូ អធិការខណ្ឌមានជ័យ​បានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ ណារ៉េត សុធាណាន់ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦បេ ផ្លូវ​លេខ១២បេតេ ភូមិ​សន្សំកុសល៤ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំ​ពេញ​​(ឃាត់ខ្លួន)​។ ជនសង្ស័យទី២ ឈ្មោះ លាង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​និង​​ទីលំនៅមិនប្រាកដ​(គេចខ្លួន) ជនសង្ស័យទី៣ឈ្មោះ មិនស្គាល់ឈ្មោះ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​និង​ទីលំនៅមិនប្រាកដ(គេចខ្លួន)​។ ជនសង្ស័យទី៤ឈ្មោះ​​ មិនស្គាល់ឈ្មោះ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​និង​ទីលំនៅមិនប្រាកដ(គេចខ្លួន)​។ ចំណែកជរងគ្រោះឈ្មោះ ទិត ចាន់ទេវី ភេទ​ស្រី អាយុ​៣៧​ឆ្នាំ មុខរបរ​​​គ្រូបង្រៀនៅសាលាប៊ែលធី ស្នាក់នៅផ្ទះលេខ២១អ៊ិន ផ្លូវលេខ​៣៧១ ភូមិ​ម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ​។

បើតាមសម្តីជនរងគ្រោះបានប្រាប់ថា ខ្លួនជិះម៉ូតូឌុបមកជួបប្តីដែលបង្រៀនភាសា នៅសាលាក្រោយវត្តសន្សំកុសល សង្កាត់​បឹងទំពុន ដោយមានកាបូបស្ពាយពណ៍០១ខាង​ក្នុងនោះ លុយខ្មែរ​៥០០០០រៀល​ កូនសោរផ្ទះចំនួន០៥ និង ឯកសារមួយចំនួន ពេលនោះជនសង្ស័យ០២នាក់ឈ្មោះ ណារ៉េត សុធាណាន់ និង ឈ្មោះ លាង​ បានជិះម៉ូតូ០១គ្រឿងម៉ាកនិច ពណ៍ខ្មៅលាយក្រហម បានមកធ្វើសកម្មភាពឆក់យកកាបូបស្ពាយរបស់ជនរងគ្រោះ បណ្តាលឲ្យជនសង្ស័យដួលម៉ូតូ ពេលនោះប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ និង កម្លាំងនគរបាលប៉ុស្តិ័បឹងទំពុនបានមកដល់ក៏ឃាត់ ខ្លួនជនសង្ស័យឈ្មោះ ណារ៉េត សុធាណាន់ យកមកសាកសួរនៅប៉ុស្តិ៍បឹងទំពុន ចំណែកបក្សពួកជនសង្ស័យឈ្មោះ លាង បានរត់ទៅឡើងជិះម៉ូតូ០១គ្រឿងទៀតម៉ាកសេ១២៥ ពណ៍ខ្មៅ របស់បក្សពួក ចំនួន០២នាក់ទៀត(មិនស្គាល់ឈ្មោះ) ដែលបានជិះតាមក្រោយរត់គេចខ្លួនបាត់ ដោយបានយកកាបូបស្ពាយរបស់ជនរងគ្រោះទៅជាមួយផង​។ បច្ចុប្បន្នជនសង្ស័យឈ្មោះ ណារ៉េត សុធាណាន់ ឃាត់ខ្លួន​និងដកហូតម៉ូតូមួយគ្រឿងម៉ាកនិកពណ៍ក្រហមលាយខ្មៅ សេរី២០១៥ ពាក់ស្លាកលេខ ភ្នំពេញ​ 1FW-0772នៅអធិការដ្ឋានខណ្ឌមានជ័យដើម្បីកសាងសំណុំរឿង​៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង