នាំមកជូនដោយ៖

មន្រ្តីនគរស្លាប់ទៀតហើយ! រថយន្តបើកកិនម៉ូតូមន្រ្តីប៉ូលីសម្នាក់ធ្លាយពោះស្លាប់ និងម្នាក់ទៀតរបួសស្រាល(Video)


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ បុរសម្នាក់ជាមន្រ្តីនគរបាល អង្គភាពតម្រួតបទបញ្ជារ ក្រសួងមហាផ្ទៃ ខណៈដែលកំពុងជិះម៉ូតូហើយឈប់ភ្លើងស្តុប ត្រូវបានរថយន្តបើកបុកហើយកិនអូសច្រើនម៉ែត្រ ធ្លាយពោះស្លាប់ភ្លាមៗនៅកន្លែង និងម្នាក់ទៀតរងរបួសស្រាល កាលពីវេលាម៉ោង៦និង៣៥នាទីព្រលប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភ្លើងស្តុបទំនប់កប់ស្រូវ កែងផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

រថយន្តបង្កម៉ាក កូរ៉េ ចំណុះ៥តោន ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-3765 ដឹកទំនិញ កន្តក់ ពេញរថយន្ត បើកបរដោយឈ្មោះ ចាន់ អេងស្រ៊ាន់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ បើកបររថយន្ត ឲ្យរោងម៉ាសុីនកិនស្រូវ ភូមិផ្អាវ់ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។ ចំណែកម៉ូតូរងគ្រោះ ម៉ាកហុងដា សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FB- 7949 ជិះគ្នា២នាក់ បើកបរដោយឈ្មោះ អនុសេនីយ៍ ហង្ស សុធី ភេទប្រុស អាយុ៤៥ឆ្នាំ ជាមន្រ្តីនគរបាលតម្រួតបទបញ្ជា ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកជនរងគ្រោះម្នាក់ទៀត មិនស្គាល់ឈ្មោះ រងរបួសស្រាល ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូឌុបគ្នា២នាក់ បើកតាមផ្លូវទំនប់កប់ស្រូវ ពីជើងទៅត្បូង លើដល់ភ្លើងស្តុប ឈប់រងចាំ ស្រាប់តែរថយន្តបង្ក បើកពីជើងទៅត្បូង ស្របទិសគ្នា បើកបុកកិនពីក្រោយម៉ូតូអូសជាច្រើនម៉ែត្រ បណ្តាលឲ្យ ជនរងគ្រោះម្នាក់ ស្លាប់ភ្លាមៗនៅកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ។

តាមសម្តីអ្នកបើកបររថយន្តបានឲ្យដឹងថា មុនកើតហេតុ រថយន្តដឹកកន្ទក់ ពីខេត្តកំពង់ចាម យកទៅដាក់នៅរោងចក្រចំណីសត្វ ស្រុកអង្គស្នួល ហើយរថយន្តខាងលើ មកតាមផ្លូវខូចហ្វ្រាំងម្តងរួចហើយ ឈប់ជួសជុលតាមផ្លូវ រួចទើបបន្តដំណើរ មកទៀតលុះដល់ចំណុចខាងលើ ស្រាប់តែរថយន្តហ្វ្រាំងមិនសុីជាន់មិនជាប់ ជួបបញ្ហានេះតែម្តង ។
ក្រោយកើតហេតុ សាកសពត្រូវបានរថយន្តអង្គភាព ដឹកយកទៅតំកល់ទុកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯ រថយន្តបង្កនិងម៉ូតូរួមទាំងអ្នកបើកបររថយន្តផងនោះត្រូវបាន នគរបាលជំនាញយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង