អុញរឿងពិតយ៉ាងណាទៅ នៅសុខៗមានគេចោទថាកញ្ញា នី មុន្នីនាថ បោកប្រាស់…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

តើមានរឿងហេតុអីទៅ បានជាមានគេចោទថា កញ្ញា នី​ មុន្នីនាថ ប្រើល្បិចបោកប្រាស់ យកប្រាក់របស់បុរសអនិកជនខ្មែរនៅក្រៅប្រទេស យ៉ាងនេះ។ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ថ្មីៗនេះមានគណនេយ្យ ហ្វេសប៊ុកមួយឈ្មោះ vann sina បានបង្ហោះនូវខ្លឹមសារ និង រូបថតរបស់កញ្ញា នី មុន្នីនាថ ជាមួយនឹងគូរដណ្ដឹងរបស់នាងដោយបានសរសេរជាពាក្យពេចន៍ ជាច្រើនថា«តារាសំដែង នី មន្នីនាថ ពិតជាពូកែសំដែងមែន កុំថាឡើយតែក្នុងខ្សែរភាពយន្ត សូម្បីតែក្រៅខ្សែរភាពយន្ត ក៏ពូកែរដែលហេតុតែដើម្បីលុយ តារាសំដែងម្នាក់នេះប្រើល្បិចបោកប្រាស់ សាហាវបំផុត ដោយយកការភ្ជាប់ពាក្យជាមួយបុរសអនិកជនខ្មែរក្រៅប្រទេសម្នាក់នេះ ដើម្បីផ្តល់ទំនុកចឹត្តអោយគូរដណ្តឹងម្នាក់នេះផ្តល់លុយអោយ ទិញឡានជិះ ទិញដី នឹងធ្វើផ្ទះអោយនាង ថែមទាំងទិញគ្រឿងអលង្ការ គ្រឿងពេជ្រមួយចំនួនធំថែមទៀផង។ ចុងក្រោយដល់ពេលសំភាសជាប់ ហើយធ្លាក់វីសារត្រូវទៅរស់នៅអាមេរិក នី មុន្នីនាថ បែជាបរិសេធមិនទៅវិញ ថែមទាំងសុំផ្តាច់ពាក្យនឹងគូរដណ្តឹង។
ទង្វើរបស់ នី មុន្នីនាថ មិនត្រឹមតែមិនផ្តល់តំលៃដល់ខ្លួនឯងនោះទេ ថែមទាំងធ្វើអោយអ្នកសិល្បៈដែលគេថ្លៃថ្នូរផ្សេងៗទៀត ត្រូវអាប់អោនដោយសារនាងតែម្នាក់គត់។ហេតុដូចច្នេះសូមអនិកជនខ្មែរនៅក្រៅប្រទេសមួយចំនួន នឹងឧញ៉ាដែលនៅក្នុុងស្រុកខ្មែរ បើមានទំនាក់ទំនងស្នេហ៍ ជាមួយតារាសំដែង នី មុន្នីនាថ ម្នាក់នេះ គួតែប្រុងប្រយ័ត្នអោយមែនទែន ដើម្បីកុុំអោយចាញ់បោក ដូចអនិកជនខ្មែរដែលនៅក្នុងរូបភាពនេះ តទៅទៀត។ » ។

យើងទាំងអស់គ្នាចាំមើលថាតើ កញ្ញា នី​ មុន្នីនាថ នឹងតបយ៉ាងណាចំពោះរឿងដែលបានកើតឡើងនេះ ៕

ប្រភពរូបភាព ៖ ហ្វេសប៊ុក

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង