នាំមកជូនដោយ៖

នី មុនីនាថ រង​ការ​ចោទប្រកាន់​ថា​​ជិះក្របីចម្លងភក់បានប្រើប្រាស់ល្បិចបោកបញ្ឆោទគូដណ្តឹង​


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ តារាសម្តែងស្រីពូកែសម្តីនិងបង្ហូរទឹកភ្នែក​កញ្ញា នី មុនីនាថ ត្រូវបានបុរសម្នាក់បកអាក្រាតលើបណ្តាញសង្គមហ្វេសប៊ុក ដោយចោទប្រកាន់ថាជិះក្របីចម្លងភក់ បានប្រើប្រាស់ល្បិចបោកបញ្ឆោទបុរស​ជាគូដណ្តឹងនៅអាមេរិកនូវទ្រព្យសម្បត្តិមួយចំនួន ដល់ចុងក្រោយពេលសំភាសជាប់ ហើយធ្លាក់វីសារត្រូវទៅរស់នៅអាមេរិក នាងបែជាបរិសេធមិនទៅវិញ ថែមទាំងសុំផ្តាច់ពាក្យជាមួយ​នឹងគូដណ្តឹង​ទៅវិញ​។

គណនី​ហ្វេសប៊ុកមួយមានឈ្មោះ Vann Sina បានសរសេរពាក្យពេចន៍មួយចំនួន ដោយចោទធ្ងន់ៗមកលើតារាសម្តែងស្រស់សោភា នី មុនីនាថ ថា​នាងមានចិត្តមិនស្មោះ ពូកែសម្តែងទាំងក្នុងភាពយន្ត និងក្រៅឆាកសម្តែង។ បន្ថែមពីលើនេះ ម្ចាស់គណនីដដែលក៏ចោទថា នាងបានយកបុរសម្នាក់​ដែលជាគូដណ្តឹងអាណិកជនរបស់នាង ដើម្បីតោងទាមតែលើទ្រព្យសម្បត្តិទៀតផង។

គណនី​ខាងលើលើកឡើងថា “នី មុនីនាថ បានយកការភ្ជាប់ពាក្យជាមួយបុរសអនិកជនខ្មែរ ក្រៅប្រទេសម្នាក់នេះ ដើម្បីផ្តល់ទំនុកចឹត្តឲ្យ​គូរដណ្តឹងម្នាក់នេះ ផ្តល់លុយឲ្យទិញឡានជិះ ទិញដី នឹងធ្វើផ្ទះឲ្យ​នាង ថែមទាំងទិញគ្រឿងអលង្ការ គ្រឿងពេជ្រមួយចំនួនធំថែមទៀតផង។ ចុងក្រោយដល់ពេលសំភាសជាប់ ហើយធ្លាក់វីសារត្រូវទៅរស់នៅអាមេរិក នី មុន្នីនាថ បែរ​ជាបរិសេធមិនទៅវិញ​ថែមទាំងសុំផ្តាច់ពាក្យនឹង​គូដណ្តឹង”។

ម្ចាស់គណនីដដែលនេះ លើកឡើងដែរថា “ទង្វើរ​របស់ នី មុន្នីនាថ មិនត្រឹមតែមិនផ្តល់តម្លៃ​ដល់ខ្លួនឯងនោះទេ ថែមទាំងធ្វើឲ្យ​អ្នកសិល្បៈដែលគេថ្លៃថ្នូរផ្សេងៗទៀត ត្រូវអាប់អោនដោយសារនាងតែម្នាក់គត់។ ហេតុដូចនេះសូមអនិកជនខ្មែរ នៅក្រៅប្រទេសមួយចំនួន នឹងឧក​​ញ៉ាដែលនៅក្នុងស្រុកខ្មែរ បើមានទំនាក់ទំនងស្នេហ៍ជាមួយតារាសំដែង នី មុន្នីនាថ ម្នាក់នេះ​គួរ​តែប្រុងប្រយ័ត្នឲ្យ​មែនទែន ដើម្បីកុំឲ្យ​ចាញ់​បោក​ដូចអនិកជនខ្មែរ ដែលនៅក្នុងរូបភាពនេះតទៅទៀត”។

ទាក់ទងនឹងបញ្ហានេះភ្នាក់ងារយើងនៅមិនទាន់ទទួលបានការបកស្រាយ​ និងប្រតិកម្មពីសាមីខ្លួន នី មុនីនាថ និងសាច់ញាតិនាងនៅឡើយទេ​។ ​ប៉ុន្តែបើតាមអ្នកជិតដិតនាងលើកឡើងថា គឺសុទ្ធតែជាងរឿងមិនពិត​គ្រាដែលពេលនេះ នី មុនីនាថ និងគូដណ្តឹងកំពុងសាងភាពផ្អែលល្ហែម និងទំនាក់ទំនងគ្នាជាធម្មតា បើទោះបីជាពួកគេមិនទាន់កំណត់ថ្ងៃរៀបការក្តី។ ប្រភពបន្តថា គណនី​ខាងលើគឺមានបំណងបង្ខូចកិត្តិ​យស នី មុនីនាថ ប៉ុណ្ណោះ៕ អត្ថបទដោយ​៖​ ទីក្រុង​តារា​

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង