នាំមកជូនដោយ៖

មិនគួរសោះ! ជិះជិតដល់ផ្ទះទៅហើយ ស្រាប់តែមកជួប…


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ រថយន្តកូរ៉េបើកបត់មិនមើលក្រោយ បុកចំជើងស្រ្តីម្នាក់រងរបួសធ្ងន់ ខណៈរូបគាត់និងកូនស្រីម្នាក់ទៀតជិះម៉ូតូឌុបគ្នាបំរុងចូលផ្ទះ។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ នៅត្រង់ចំណុចក្នុងបូរី លឹម ឈាងហាក់ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។

សាក្សីពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងមុនពេលកើតហេតុគឺ មានរថយន្តកូរ៉េមួយតោនកន្លះមួយគ្រឿង ពណ៌ស គ្មានស្លាកលេខ បានចតនៅក្បែរកន្លែងកើតហេតុ។ បន្ទាប់មកក៏មានមនុស្សស្រី២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ZOOMER X ពណ៌ត្រួយចេក លាយស ពាក់ស្លាកលេខភ្នំពេញ 1GJ-9447 បានជិះឌុបគ្នាឆ្លងស្ពានចូលបុរី លឹម ឈាងហាក់ បំរុងទៅផ្ទះ ខណៈពេលដែរមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់បានបើករថយន្តបត់ក្រោយ តែមិនប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូចំពីចំហៀង បណ្ដាលឲ្យចំជើងស្ត្រីម្នាក់ជាម្ដាយរងរបួសធ្ងន់ ចំណែកកូនស្រីមិនរបួសឡើយ ហើយម៉ូតូក៏បានគៀបជាប់ក្រោមរថយន្តរងការខូចខាតបន្តិចបន្ទួច។

ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះរបួសធ្ងន់ ត្រូវសាច់ញាតិក្រុមគ្រួសារ ហៅម៉ូតូកង់បីដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យឯក ជន សួគ៌ា ហើយម្ចាស់រថយន្តបង្កក៏បានឡើងម៉ូតូកង់បីទៅជាមួយ ដើម្បីចេញថ្លៃរបួស និងសងការខូចខាតទាំងអស់ទៅលើជនរងគ្រោះផងដែរ៕ អត្ថបទដោយ៖​ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង