នាំមកជូនដោយ៖

ព្រះអើយ! Nokia 3310 ឆ្លាក់រូបលោកពូទីន និង ត្រាំ លក់តម្លៃ ២ ៥០០ ដុល្លារ


ទំហំអក្សរ៖ S M L

ដើម្បីសាទរដល់កិច្ចប្រជុំកំពូល G20 ធ្វើឡើងនៅប្រទេសអាល្លឺម៉ង់ដែល​មាន​ប្រទេស​ជាច្រើនចូលរួម ក្រុមហ៊ុនជំនាញខាងរចនារបស់រុស្សីឈ្មោះ Caviar បានបង្ហាញចេញទូរសព្ទ Nokia 3310 ដែលរចនារូបពិសេស និង មានតម្លៃថ្លៃមហាសាល។

okia 3310 ខាងលើនេះធ្វើឡើងពីទីតាញ៉ូម មានស៊ុមជុំវិញអេក្រង់ធ្វើពីមាស និង ផ្នែកខាងលើឃើញមានឆ្លាក់រូបលោកប្រធានាធិបតីអាមេរិក និង លោកប្រធានាធិបតីរុស្សី ដោយឆ្លាក់ពីមាសទៀតផង។ ចំណុចទាំងនេះហើយធ្វើឲ្យ Nokia 3310 នេះមានតម្លៃដល់ ២ ៥០០ ដុល្លារ។

រំលឹកថា Nokia 3310 ឆ្នាំ ២០១៧ ធម្មតា​មាន​ដាក់​លក់​តម្លៃប្រមាណ ៥០ ដុល្លារ ដែលធ្វើឲ្យ Nokia 3310 ខាងលើមានតម្លៃថ្លៃជាង ៥០ ដងឯណោះ៕

ប្រភព៖ Sabay

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង