នាំមកជូនដោយ៖

ប្រហែសមិនបានមែន! ជិះម៉ូតូបត់មិនបានសុីញ៉ូត្រូវម៉ូតូមួយគ្រឿងទៀត បុកពីក្រោយបណ្តាលឲ្យរងរបួស…(Video)


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូឌ្រីមសង់មួយគ្រឿងបើកបត់ចូលផ្សារនាគមាស មិនបានកាច់សុីញ៉ូ ត្រូវបានម៉ូតូគុបជិះដោយយុវជនម្នាក់បើកបុកពីក្រោយបណ្តាលឲ្យរងរបួសជើងខាងឆ្វេងធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង១០និង០០នាទីយប់ថ្ងៃទី០១ខែតុលាឆ្នាំ២០១៧ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុងកែង និងផ្លូវ២៣៤មុខផ្សារនា​​គមាស ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោគ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរី០១៤ពណ៏ខ្មៅពាក់ស្លាកលេខតាកែវ1J-5289ជិះពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើបានបត់ស្តាំតាមផ្លូវ២៣៤ចូលមកផ្សារនាគមាស ដោយមិនបានកាច់ភ្លើងសុីញ៉ូភ្លាមនោះក៍ត្រូវបានម៉ូតូមួយគ្រឿងម៉ាកគុបមូលពណ៌ខ្មៅស្លាកលេខស៊េរីចាស់ ន-0718ភព-1ជិះដោយយុវជនម្នាក់បើកមកពីក្រោយស្របទិសដៅគ្នាបុកពេញទំហឹងបណ្តាលឲ្យម្ចាស់ម៉ូតូឌ្រីមសង់រងរបួសជើងខាងស្តាំធ្ងន់ ចំណែកខាងម្ចាស់ម៉ូតូគុបរងរបួសស្រាល ចំណែកម៉ូតូទាំពីគ្រឿងខូចខាតបន្តិចបន្តួចដូចគ្នាតែប៉ុណ្ណោះ។

ក្រោយកើតហេតុភាគីទាំងសងខាងបានសម្រុះសម្រួលជាងកន្លះម៉ោងទើបខាងម៉ូតូគុបសុខចិត្តចេញថ្លៃព្យាបាលទៅខាងម្ចាស់ម៉ូតូឌ្រីមសង់ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង