មិនគួរណាសោះ ក្មេងមិនដឹងអីបែរជាស្លាប់ដោយសារ…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ព្រះសីហនុ ៖ កាលពីវេលា​ម៉ោង​១២ៈ១០នាទី​ថ្ងៃត្រង់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ លើផ្លូវ​ជាតិ​លេខ៣ ចន្លោះ​គីឡូម៉ែត្រ ១៩០-១៩១ ដែលស្ថិតនៅ​ក្នុងភូមិ​ទួល ឃុំ​ទឹកល្អក់ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មានករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយបាន​កើតឡើង រវាង​ម៉ូតូ ​និង​រថយន្តមួយគ្រឿង ដែល​បើក​ពីក្រោយ កិន​ក្មេងប្រុស និងក្មេងស្រី អូស​ធ្លាក់​ចូលទៅក្នុង​ប្រឡាយទឹក។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបាន​បើក​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម C125 ពណ៌​ខ្មៅ​ ពាក់​ស្លាកលេខ​ តាកែវ​1K-1941 ជិះ​គ្នា៤នាក់ ​ស្រី ម្នាក់ មាន​ទិសដៅ​ពី​កំពត មក ខេត្ត​ព្រះសីហនុ លុះជិះមកដល់​ចំណុច​កើតហេតុខាងលើ ម៉ូតូ​ជនរងគ្រោះបានបែក​កង់ ​រ៉េ​ចង្កូត​មក​ខាងឆ្វេង​ដៃ រួច​ធ្លាក់​អ្នករួមដំណើរ ពីលើ​ម៉ូតូ​ចំនួន២នាក់ ​ស្រីម្នាក់ បណ្ដាល​ឲ្យ រថយន្តមួយគ្រឿង​ម៉ាក SSANGYONG(សាំយ៉ុង)ពណ៌​លឿង ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AG-2890 ដែល​បើក​ពីក្រោយ កិន​ក្មេងប្រុស និង ក្មេងស្រី អូស​ធ្លាក់​ចូលទៅក្នុង​ប្រឡាយទឹក ។

នៅក្នុង​ហេតុការណ៍​នេះ បណ្តាលអោយ​មនុស្ស​ក្មេងប្រុស​ម្នាក់​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ហើយ​អូស​ចូល​ប្រឡាយទឹក​និង​ក្មេងស្រី​ម្នាក់ទៀត​រងរបួស​ធ្ងន់ បញ្ជូនទៅ​សង្គ្រោះ​នៅ​គ្លីនិក ​លិ​ គឹម​ឌី​ វាលរេញ។

បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុង​ចាត់ចែង ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ភាគី​ទាំងសងខាង៕ អត្ថបទដោយ៖ Heng Heng LY

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង