នាំមកជូនដោយ៖

មិនបាច់ទៅដល់សឹង្ហបុរីទេ ចុះឈ្មោះចូលរៀនជាមួយ ហ៊ែរុដស៍ កូនៗលោកអ្នកនឹងទទួលការសិក្សាដូចនៅក្រៅប្រទេស


ទំហំអក្សរ៖ S M L

ភ្នំពេញ ៖ សាលា ហ៊ែរុដស៍ (HIA) អន្តរជាតិ ត្រូវបានទទួលស្គាល់ថា ជាគ្រឹះស្ថានសិក្សាឯកជនទីមួយ ដែលផ្តល់នូវការអប់រំស្តង់ដារអន្តរជាតិ ស្របតាមបែបអង់គ្លេស និងសឹង្ហបុរី និងកម្មវិធីសិក្សាចំណេះដឹងទូទៅខ្មែរ ដែលមានការទទួលស្គាល់ជាផ្លូវការពី ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងមានកម្មវិធីសិក្សាភាសាចិនផងដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលា ហ៊ែរុដស៍ អន្តរជាតិ (HIA) កាលពីថ្ងៃសុក្រនេះ បានឲ្យដឹងថា សាលាស្តង់ដារអន្តរជាតិដ៏លេចធ្លោរមួយនេះ បានប្រកាសទទួលចុះឈ្មោះសិស្សានុសិស្សឲ្យចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី ២០១៧-២០១៨ នេះហើយ សម្រាប់ទាំងកម្មវិធីសិក្សាអន្តរជាតិ IPC បែបអង់គ្លេស និងសឹង្ហបុរី និងកម្មវិធីសិក្សាចំណេះដឹងទូទៅខ្មែរ ក៏ដូចជាកម្មវិធីសិក្សាភាសាចិនផងដែរ ចាប់ពីមត្តេយ្យសិក្សា រហូតដល់ថ្នាក់ទី ៦។

លោក Pascal Ly នាយកប្រតិបត្តិ របស់សាលា ហ៊ែរុដស៍ អន្តរជាតិ (HIA) បានមានប្រសាសន៍ថា “តាមរយៈការផ្តល់ជូននូវការអប់រំប្រកបដោយគុណភាពខ្ពស់បំផុត សិស្សានុសិស្សរបស់សាលា ហ៊ែរុដស៍ អន្តរជាតិ (HIA) ទទួលបានការរីកចម្រើនយ៉ាងឆាប់រហ័ស។ យើងបាននឹងកំពុងតែអនុវត្តការអប់រំ បែបសតវត្សរ៍ទី ២១ ដើម្បីអភិវឌ្ឍជំនាញផ្សេងៗទៅដល់សិស្សានុសិស្ស រួមមាន៖ ការគិត ការពិចារណា បច្ចេកទេស និងការសិក្សា ប្រកបដោយភាពជឿជាក់ និងឯករាជ្យ។”

គួរឲ្យកត់សម្គាល់ផងដែរថាសាលា ហ៊ែរុដស៍ អន្តរជាតិ (HIA) បានចាប់ផ្តើមបេសកកម្មអប់រំនេះ ត្រឹមតែ ៣ ឆ្នាំប៉ុណ្ណោះ ហើយជាមួយនឹងការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់សិស្សានុសិស្ស មាតាបិតា និងអាណាព្យាបាល គ្រឹះស្ថានសិក្សាមួយនេះបានពង្រីករហូតដល់ ៣ សាខានៅក្នុងរាជធានីភ្នំពេញ ដើម្បីឆ្លើយតបនូវតម្រូវការអប់រំរបស់សិស្សានុសិស្ស មាតាបិតា និងអាណាព្យាបាល។

សាលា ហ៊ែរុដស៍ អន្តរជាតិ (HIA) ផ្តល់នូវកម្មវិធីសិក្សាអន្តរជាតិ IPC បញ្ចូលមុខវិជ្ជាគណិតវិទ្យា និងភាសាអង់គ្លេសរបស់សឹង្ហបុរី កម្មវិធីសិក្សាចំណេះដឹងទូទៅខ្មែរ ដែលមានការទទួលស្គាល់ដោយ ក្រសួងអប់រំ យុវជន និងកីឡា រួមទាំងកម្មវិធីសិក្សាភាសាចិនផងដែរ។ លើសពីនេះទៀត សាលាមានផ្តល់នូវកម្មវិធីសិក្សាបន្ថែម ដូចជា កីឡា កម្មវិធីបំនិនជីវិត និងជំនាញផ្សេងៗទៀត ដែលបង្រៀនដោយគ្រូ ជនជាតិដើមដែលមានសមត្ថភាព និងគ្រូខ្មែរដែលមានគរុកោសល្យ ជំនាញវិជ្ជាជីវៈខ្ពស់ មានទេពកោសល្យ និងក្រមសីលធម៌ខ្ពស់ក្នុងការបង្រៀន ដើម្បីធានាឲ្យបាននូវការអប់រំប្រកបដោយគុណភាព។

ដូច្នេះសម្រាប់សិស្សានុសិស្ស មាតាបិតា និងអាណាព្យាបាល ដែលមានបំណងចង់ឲ្យបុត្រធីតាលោកអ្នក ចុះឈ្មោះចូលរៀននៅ សាលា ហ៊ែរុដស៍ អន្តរជាតិ (HIA) សំរាប់ឆ្នាំសិក្សាថ្មី ដែលចាប់ផ្តើមចូលរៀន នៅថ្ងៃទី១៤ សីហា ២០១៨ ខាងមុខ សូមប្រញាប់មកចុះឈ្មោះចូលរៀន នៅតាមសាខាទាំង ៣ របស់សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ (HIA) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់ សាខាទាំង ៣ របស់សាលា ហ៊ែរុដស៍ អន្តរជាតិ (HIA) តាមរយៈទូរស័ព្ទលេខ៖

•សាខាបឹងកេងកង ១ (សម្រាប់មត្តេយ្យសិក្សា) ០២៣ ៩៧៤ ៩៩៩/ ០៦១ ២៩៦ ៦៨៨

​​​• សាខាបឹងកេងកង ១ (សម្រាប់ថ្នាក់បឋមសិក្សា) ០២៣ ៩៧៣ ៩៩៩/០៧៧ ២៩៦ ៦៨៨

• សាខាទួលស្វាយព្រៃ (មត្តេយ្យ និង បឋមសិក្សា) ០២៣ ៩៣៦ ៩៩៩/០១០ ២៩៦ ៦៨៨ ឬអ៊ីម៉ែលៈ info@harrods.edu.kh ឬចូលទៅកាន់គេហទំព័រ www.harrods.edu.kh៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង