នាំមកជូនដោយ៖

គ្រោះថ្នាក់មើលមិនឃើញមែន! ខំជិះម៉ូតូកៀនៗហើយ នៅឆ្លៀតមកកៀរដល់កៀនទៀត(Video)


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ បុរសចំណាស់ម្នាក់ស្ថិតក្នុងស្ថានភាពរងរបួសធ្ងន់ធ្ងរ បែកក្បាលហូរឈាមតាមត្រចៀក សន្លប់ឈឹងនៅកន្លែង បន្ទាប់ពីជួបនូវឧប្បត្តិវហេតុគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តកុងតៃន័របើកកៀរម៉ូតូសង់កូរ៉េ កាលពីវេលាម៉ោង២និង០៥នាទីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិជ័យឧត្តម សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ ។

បើតាមអត្តសញ្ញាណប័ណនៅជាប់តាមខ្លួនជនរងគ្រោះ មានឈ្មោះ សាន់ រ៉ុង ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិទូរីក្រោម ឃុំព្រែកពោធិ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជិះម៉ូតូមួយគ្រឿងម៉ាក សង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AV-3784 ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ ខណៈដែលជនរងគ្រោះ កំពុងជិះម៉ូតូលើកំណាត់ផ្លូវជាតិលេខ៣ ពីជើងទៅត្បូង ដល់ចំណុចខាងលើ ស្រាប់តែមានរថយន្តកុងតៃន័រ មានតែក្បាល មិនមានសណ្តោងរុឺម៉ក បើកពីជើងទៅត្បូងស្របទិសគ្នា គេចពីរថយន្តខាងមុខ ជ្រុលមកកៀរម៉ូតូរបស់ជនរងគ្រោះ បណ្តាលឲ្យបោកដួល បែកក្បាល រងរបួសធ្ងន់ធ្ងរ ហើយរថយន្តបង្កក៏បើករត់គេចទៅបាត់ស្រមោល។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តគ្លីនិកឯកជនមួយគ្រឿង គ្មានយុីហោ គ្មានស្លាកលេខ មកដឹកយកទៅបាត់ បន្សល់ទុកម៉ូតូ ត្រូវបាននគរបាលយកទៅរក្សាទុកនៅប៉ុស្តិ៍ភ្លើងឆេះរទេះ រងចាំប្រគល់ជូនជនរងគ្រោះវិញពេលក្រោយ ខណៈដែលរថយន្តបង្កចាប់ឃាត់មិនបាន បើករត់គេចទៅបាត់ហើយ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង



ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង