នាំមកជូនដោយ៖

ហួសចិត្តហ្មង សន្លប់ជាង១០០នាក់ ប្រឹងលាក់ក៏លាក់មិនជិតដែរ


ទំហំអក្សរ៖ S M L

ភ្នំពេញ ៖ កម្មកររោងចក្រជាង១០០នាក់ដួលសន្លប់ ក្នុងរោងចក្រ ឌីសាន អាគារ១០-១១ ក្នុងសួនកាណាឌីយ៉ា ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៧ៈ៣០នាទីព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧នេះ ។

តាមប្រភពនៅកន្លែងកើតហេតុ មិនទាន់ដឹងអំពីមូលហេតុនៅឡើយ ស្រាប់តែនៅវេលាម៉ោងខាងលើ ខណៈដែលកម្មករកំពុងធ្វើការសុខៗ ស្រាប់តែមានកម្មករដួលសន្លប់ជាបន្តបន្ទាប់ រហូតដល់ទៅជាង១០០នាក់ ត្រូវបានខាង ក្រុមហ៊ុនលួចដឹកចេញស្ងាត់ៗ ព្យាយាមលាក់ព័ត៌មាន ។ នៅពេលហេតុការណ៍កើតឡើងភ្លាមៗ ត្រូវបានអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋានចុះទៅដល់រោងចក្រកើតហេតុ សាកសួរព័ត៌មាន ត្រូវបានសន្តិសុខ តាមច្រកចូលរោងចក្រ ឆ្លើយថាមិនដឹង ឲ្យទៅដើររកមើលខ្លួនឯងទៅវិញ ។

ទោះជាយ៉ាងណាក្តី ទាំងរថយន្តសង្រ្គោះរបស់រដ្ឋ ទាំងរថយន្តគ្លីនិក ចេញទៅជួយ ដឹកជនរងគ្រោះ ដើម្បីបញ្ជូនទៅសង្រ្គោះ ជាមុនសិន ។ ចំពោះមូលហេតុយ៉ាងណាឲ្យជាក់លាក់នោះ មិនមានអ្នកណា ឬ ស្ថានប័នណាអះអាងឡើយ មានតែរង់ចាំ មន្រ្តីជំនាញចុះពិនិត្យ ដើម្បីរកមូលហេតុ ។ ដោយឡែក ខណៈដែលមានកម្មកររោងចក្រខាងលើដួលសន្លប់ អ្នកសារព័ត៌មានជាច្រើននាក់ចុះទៅ ថតរូបភាព ជនរងគ្រោះនៅ គ្លីនិក សុខ លាភមេត្រី ផ្ទះលេខ១៦ ១៧ ផ្លូវលេខ៣ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ទល់មុខសួនកាណាឌីយ៉ា តែត្រូវបាន ខាងគ្លីនិករារាំង មិនឲ្យថតរូបភាព មិនបំភ្លឺឡើយ ដែលគេសង្ស័យថាសមគំនិតជាមួយរោងចក្រ ដើម្បីលាក់បាំងព័ត៌មាន រឿងកម្មករដួលសន្លប់ ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង