នាំមកជូនដោយ៖

អ្នកនាង ម៉េង កែវពេជ្រចិន្តា រំភើបចិត្ដដល់ថ្នាក់ស្រក់ទឹកភ្នែកនៅពេលដែលកូនប្រុសច្បងរបស់ខ្លួនសុំ…(Video)


ទំហំអក្សរ៖ S M L

កម្រមានសិល្បៈការិនីណាធ្វើបានដូចអ្នកស្រី ម៉េង កែវពេជ្រចិន្តា ណាស់។ សូមកោតសរសើរ និងអនុមោទនាបុណ្យរបស់អ្នកស្រីដែលបានអនុញ្ញាតឲ្យកូនប្រុសជាទីស្រឡាញ់បានសាងភ្នួស។ លោកស្រីឈ្មោះថាជា ទាយាទនៃព្រះសាសនាដោយពិតប្រាកដ។ លោកស្រីមិនត្រឹមតែជាអ្នកស្នេហាវិស័យសិល្បៈ អភិរក្សប្រពៃណីវប្បធម៌តែប៉ុណ្ណោះទេ គឺលោកស្រីជាអ្នកគោរពព្រះពុទ្ធសាសនាដ៏ល្អនេះទៀតផង។ នេះជាមោទនភាពរបស់ប្រទេសជាតិយេីង។ សូមលោកស្រី និងគ្រួសារចូររស់នៅជាសុខចុះណា!
———
សូមអានប្រសាសន៍របស់លោកស្រីខាងក្រោម៖

ក្នុងខែខួបកំណើតឆ្នាំនេះ​ កូនប្រុសច្បងរបស់ខ្ញុំ​ ពេជ្ររតនៈ​ គាត់​មិនបានសុំកាដូ​ ឬការប្រាព្ធពិធីខួបអ្វីទេ តែគាត់បែជាសុំសាងផ្នួសដើម្បីសងគុណមាតាទៅវិញ​ ម្ត៉េចក៍ចេះអ្វីយ៉ាងនេះ​កូន​ ?​ កូន​ពិតជាអ្នកមានកត្តញ្ញូមែន ម៉ែលួចស្រក់ទឹកភ្នែកម្តងៗ​ដោយ​ក្តីរំភើប​ ពេលឃើញកូនក្លាហាន​ លះបង់​ និងជ្រះថ្លានឹងព្រះពុទ្ធ​ ព្រះធម៌​ ព្រះសង្ឃ​បែបនេះ​..​ ម៉ែសែនមានមោទនៈភាពណាស់ដែលមានកូនប្រុសចេះដឹងគួរអោយគោរព​ កូនគឺជាអ្នកមាន​បុណ្យពិតៗមកចាប់កំណើត​នឹងម៉ែ​។​ ម៉ែសូមអោយលោកកូន​បានសម្រេចនូវកុសល​ដ៏ឧត្តមនេះ​ និងសម្រេចបាននូវបំណងទាំងឡាយរបស់លោកកូន​ សូមលោកកូនមានសំណាងខ្ពស់​ មានយសមានសម្បត្តិ​ និងមានអនាគតថ្លៃថ្លាសុខគ្រប់ប្រការឈ្នះអស់ពួកមារពេញមួយជីវិតណាកូន​មាសម្តាយ​ ។

​ក្នុងឱកាសដ៏ឧត្តុងឧត្តមនេះដែរ​ នាងខ្ញុំក្នុងនាមជាម្តាយ​ សូមលើក​ហត្ថប្រណម​ ថ្លែងអំណរអរគុណដល់សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានីហ៊ុនសែន​ ដ៏ខ្ពង់ខ្ពស់​ដែលលោកបានភ្ជាប់និស្ស័យនូវបច័្ចយដោយមហាសទ្ធាជ្រះថ្លា​ ក្នុងពិធីបំបួសនេននេះ​ ​ នាងខ្ញុំតំណាងអោយលោកកូននេន​ កូនស្រី​ និងក្រុមគ្រួសារត្រកូលម៉េង​ សូមបួងសួងដល់វត្ថុសក្តិសិទ្ធលើលោក​ សូមជួយបីបាច់ថែរក្សាសម្តេច​ និងសម្តេចអគ្គមហាសេនាតេជោ​ ព្រមទាំងកូនៗ​ ចៅៗ​ជាទីស្រលាញ់​ អោយមានក្តីសុខ​ សុខភាពល្អ​ និងមានជ័យជំនះក្នុងកិច្ចដឹកនាំរហូតតទៅ​។​ នាងខ្ញុំ​ក៍សូមថ្លែងអំណ​រគុណយ៉ាងជ្រាលជ្រៅ​ ដល់ការអញ្ជើញចូលរួមពីសំណាក់​លោកជំទាវឧបនាយករដ្ឋមន្ត្រី​ ម៉ែន​ សំអន​ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ ជា​ សុផារ៉ា​ និងលោកជំទាវ​ ឯកឧត្តម​ យឹម​ លាង​ និងលោកជំទាវ​ ឯកឧត្តម​ អ៊ាង​ សុផលែ្លត​ និងលោកជំទាវ​ ឯកឧត្តម​ឧត្តមសេនីយឯកប៉ែន​ វិបុល​ និងលោកជំទាវ​ លោកជំទាវ​ ហ៊ុន​ សុីណាត​ និងឯកឧត្តម​ លោកជំទាវ​ ចាន់​ ធី​ រដ្ឋលេខាធិការក្រសួងពត៌មានវិទ្យុនិងទូរទស្សន៍ជាតិកម្ពុជា​ ឯកឧត្តម​ អុិត​ ជី​ និងលោកជំទាវ​ ព្រមទាំងបុត្រី​ ឯកឧត្តមប្រធាន​ ហ៊ុន​ ម៉ាណែត​ និងលោកជំទាវ​ លោកជំទាវ​ យូ​ លឹម​ និងឯកឧត្តម​ លោកជំទាវ​ ថន​ សាខឿន​ និងឯកឧត្តម​ លោកជំទាវ​ ភឿង​ សកុណារដ្ឋមន្ត្រីក្រួង​វប្បធម៌​ លោកជំទាវ​ ឆឹង​ សុីម៉ន​រដ្ឋលេខាធិការក្រសួងវប្បធម៌​ លោកជំទាវ​ កែវ​ ឯកឧត្តម​ ឌួង​ អេលីត​ និងលោកជំទាវ​ លោកជំទាវឯកឧត្តម​ អោក​ សៀង​ ឧកញ្ញាបណ្ឌិត​ គួច​ ម៉េងលី​ និងលោកជំទាវ​ ប្អូនប្រុស​ ប្អូនស្រីម្ចាស់សំអាងការ​ គីមឡេង​ បងប្រុសបងស្រីម្ចាស់ចំការធុរេនសាវម៉ាវកំពង់សោម​ ទឹកឈូ​កំពតនិងបុត្រ​ ប្អូនស្រី​ កែវ​ ច័ន្ទសម្ផស្ស​ និងស្វាមុី​ព្រមទាំងបុត្រ​ រួមទាំងបងប្អូន​ មិត្ត​ក្នុងបណ្តាញសង្គម​ លោកយាយលោកតា​និងភ្ញៀវជិតឆ្ងាយ​ ដែលបានចូលរួមផ្ទាល់ក្តី​ និងផ្ញើរ​បច្ច័យក្តី​ ។​ នាងខ្ញុំសូមជូនមគ្គផលកុសលបុណ្យនេះដល់ឯកឧត្តម​ លោកជំទាវ​ និងលោកអ្នកទាំងអស់ដោយសទ្ធាជ្រះថ្លា​ និងសូមអនុមោទនា៕ប្រភព៖ ហ្វេសប៊ុក

សូមចូលរួមស្តាប់បទចម្រៀងខាងក្រោមទាំងអស់គ្នា

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង