នាំមកជូនដោយ៖

ស្រាយគំនុំចាស់ ម្ខាងចូលពេទ្យ ម្ខាងចូលប៉ុស្តិ៍


ទំហំអក្សរ៖ S M L

កណ្តាល ៖ បុរសម្នាក់រងរបួសរយះក្បាលហូរឈាមត្រូវបានក្រុមគ្រួសារនាំបញ្ជូនទៅមន្ទីរពេទ្យ ចំណែកបុរស២នាក់ទៀត ត្រូវបាននគរបាលឃាត់ខ្លួនចូលប៉ុស្តិ៍ប៉ូលីស បន្ទាប់ពីបង្ករហឹង្សាបណ្តាលឲ្យមានរបួសស្នាម កាលពីវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចដីស្រែចុងព្រែកសាមគ្គីភូមិក្អមសំណរលើ ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះអេង សុភក្រ្ត័ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ រស់នៅភូមិកើតបេតុ រងរបួសរយះក្បាល។ ចំណែកជនបង្ករ ទី១ ឈ្មោះ ហ៊ល លីហ៊ង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ។ ទី២ ឈ្មោះ ហ៊លភ ស័រ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ ទាំង២នាក់ត្រូវជាបងប្អូនបង្កើតនឹងគ្នា មានទីលំនៅភូមិ ឃុំ ជាមួយគ្នា ជាមួយជនរងគ្រោះ។

តាមនគរបាលបានឲ្យដឹងថា គ្រួសារ ជនរងគ្រោះនិងជនបង្ករ មិនត្រូវគ្នាជាយូរមកហើយរឿងទំនាស់ព្រំដីចំការ លុះដល់ថ្ងៃកើតហេតុ ខណៈដែលជនរងគ្រោះកំពុង កាប់កាត់ស្មៅ ក្នុងដីចំការ ស្រាប់តែជនបង្ករឈ្មោះ ហ៊ល លីហ៊ង បើកត្រាក់ទ័រកាត់ទទឹងដីចំការត្រឡប់ទៅវិញទៅមក ឃើញដូច្នោះជនរងគ្រោះស្រែកប្រាប់កុំឲ្យបើកកាត់ខ្ទេចអស់កូនឈើកូនដំណាំ ស្រាប់តែជនបង្ករ ចុះមករករឿងកើតជាទំនាស់សម្តី ហើយជនបង្ករម្នាក់ទៀតទៀតត្រូវជាបង ឃើញរត់មកជួយព្រួតនាំគ្នាយកកណ្តៀវ កាប់ទៅលើក្បាលជនរងគ្រោះ បណ្តាលឲ្យរងរបួសហើយទើបបើកត្រាក់ទ័រចេញ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសាច់ញាតិនាំបញ្ជូនទៅមន្ទីរពេទ្យ ចំណែកជនបង្ករ២នាក់បងប្អូនត្រូវសមត្ថកិច្ចបុស្តិ៍នគរបាលឃាត់ខ្លួនកសាងសំណុំរឿងទៅតាមនីតិវិធី៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង