នាំមកជូនដោយ៖

LS350 ពន្លះ Range Rover សមត្ថកិច្ចចុះពិនិត្យមិនដាក់សញ្ញា Dream 2016​ ពន្លះ Range Rover បន្ថែមទៀត ខ្ទេចទាំងអស់គ្នា


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងនៅស្តុបដេអិន ខណៈដែលរថយន្ត Lexus LS350 បានបើកបរយ៉ាងលឿន ជ្រុលចង្កូតទៅបុករថយន្តម៉ាក Range Rover កំពុង​បត់​ឆ្លងផ្លូវត្រូវចំ ចំហៀងកង់ក្រោយ បណ្ដាលឲ្យរថយន្តទាំង២គ្រឿងរងការខូចខាតទាំងសងខាងយ៉ាងដំណំ សំណាងល្អមិនមានអ្នករងគ្រោះ។​ ហេតុ​ការណ៍​គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កឡើងកាលពីវេលា ម៉ោង​១០​និង​១០​នាទី​យប់ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ នៅត្រង់ចំណុចស្តុបដេអិន (ផ្លូវកម្ពុជាក្រោម កែងផ្លូវ២១៥​) ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ7មករា រាជធានីភ្នំពេញ។

តាមសម្ដីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុនោះគឺ មានរថយន្តម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q-4823 បើកដោយនារីស្រស់ស្អាត់ម្នាក់ និងរួមដំណើរជាមួយ​ដោយនារីស្រស់ស្អាតម្នាក់ទៀតបានធ្វើដំណើរតាមបណ្ដោយផ្លូវ២១៥ ទិសដៅពីជើងទៅត្បួងក្នុងល្បឿនល្មម ខណៈមកដល់ចំណុចស្តុបដេអិនក៏បានបត់ឆ្វេងឆ្លងផ្លូវ ហើយភ្លាមៗនោះដែរ ក៏មានរថយន្តបង្កម៉ាក Lexus LS350 ពណ៌ស្ក ពាក់ស្លាកលេខ​ភ្នំពេញ 2T-2526 បើកដោយបុរសម្នាក់​ស្រវឹងស្រា​ជោគ និងធ្វើដំណើរតាមបណ្ដោយផ្លូវ២១៥ ទិសដៅពីត្បួងទៅជើងក្នុងល្បឿនយ៉ាងលឿន ហើយមិនប្រយ័ត្នផងនោះក៏ជ្រុលទៅបុករថយន្តម៉ាករ៉េងរ៉ូវែ ចំកង់ក្រោយចំហៀងខាងស្ដាំ បណ្ដាលឲ្យរថយន្តម៉ាករ៉េងរ៉ូវែ កំពិតគូទបណ្ដាលឲ្យរងការខូចខាត​។ ចំណែករថយន្តបង្កម៉ាកឡុចសុីស LS350 វិញបានផ្លោងបន្តទៅមុខប្រហែល៥០ម៉ែត្រទើបអស់ល្បឿន និងដាច់កាឡែកង់មុខផ្នែកខាងស្ដាំយ៉ាងដំណំផងដែរ​។ ហើយសំណាងល្អណាស់ ដែរក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបង្ក Lexus LS350 បានចុះគេចខ្លួនបាត់ ទើបសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ និងបានពន្យាពេលជាង១ម៉ោងទុករថយន្តរងគ្រោះនិងរថយន្តបង្កនៅកន្លែងកើតហេតុ រួមទាំងមិនបានដាក់របស់អ្វីជាសម្គាល់នៅកន្លែងកើតហេតុ ដែលធ្វើឲ្យមានយុវជន២នាក់ជិះម៉ូតូម៉ាក Honda Dream សេរី2016 ពណ៌ខ្មៅ ពាក់ស្លាកលេខ​រតនៈគីរី 1B-4558 បានឌុបគ្នាតាមបណ្ដោយផ្លូវកម្ពុជាក្រោម ទិសដៅពីលិចទៅកើតយ៉ាងលឿន ព្រោះតែមានក្មេងស្ទាវមួយក្រុមប្រមាណ៥នាក់ជិះម៉ូតូដេញវាយ ដោយធ្វើឲ្យយុវជន២នាក់ភិតភ័យនិងជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តរងគ្រោះម៉ាក Range Rover ចំកង់ពីចំហៀងមុខខាងឆ្វេងបន្ថែមទៀត បណ្ដាលឲ្យរងការខូចខាតទាំងម៉ូតូនិងរថយន្ត ហើយធ្វើឲ្យយុវជនរងគ្រោះជាម្ចាស់ម៉ូតូរងរបួសបែកមុខមាត់ផងដែរ​។ ក្រោយមកទើបសមត្ថកិច្ចធ្វើការវាស់វែង ស្ទួចយករថយន្តបង្កនិងរថយន្តរងគ្រោះ រួមទាំងម៉ូតូ១គ្រឿងទៀតដែលជិះបុករថយន្តរងគ្រោះ យកទៅរក្សាទុកនៅស្នងការនៃការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំភាគីទាំង៣ ចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់៕ អត្ថបទដោយ៖​ អ្នកប្រម៉ាញ់

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង