នាំមកជូនដោយ៖

សាលារៀនខូលីងវូដភ្នំពេញ (CSPP) គុណភាពខ្ពស់តមៃ្លទាប ចាប់ផ្តើមបើកហើយ


ទំហំអក្សរ៖ S M L

ភ្នំពេញ ៖ សាលារៀនខូលីងវូដភ្នំពេញ (CSPP) ជាក្តីស្រមៃរបស់មាតាបិតាសិស្សដែលទន្ទឹងនឹងការ រង់ចាំជាយូរមកហើយនោះ បានចាប់ផ្តើម បើកទ្វារទទួលសិស្សចាប់ពីកម្រិតបឋមសិក្សា ដល់មធ្យមសិក្សា ទាំងកម្មវិធីចំណេះទូទៅនិងភាសាអង់គ្លេស។

យោងតាមព័ត៌មានប្រកាសនៅថៃ្ងច័ន្ទនេះ បានឲ្យដឹងថា CSPP ជាគ្រឹះស្ថានសិក្សាឯកជនដែលទើបបង្កើតថ្មីនៅកម្ពុជានឹងផ្តល់នូវការអប់រំប្រកបដោយគុណភាពខ្ពស់បំផុត ប្រជុំដោយគ្រូបង្រៀនល្បីៗ មានទីតាំងស្ថិតនៅចន្លោះផ្សារមាន់អាំងនិងអង់់តែនទូរទស្សន៍ តំបន់ទួលគោក។

CSPP ជាសាលាទីមួយនៅកម្ពុជាដែលពុំសែ្វងរកប្រាក់ចំណេញ ក្រៅតែពីបំណងផ្តល់ការអប់រំល្អបំផុតឈានមុខគេនៅកម្ពុជា និងធ្វើយ៉ាងណាដើម្បីធានាឲ្យសិស្សដែលចូលរៀននៅ CSPP ទទួលបានជោគជ័យគ្រប់កម្រិតនិងអាចត្រៀមសិក្សានៅ សាកលវិទ្យាល័យទាំងក្នុង និងក្រៅប្រទេស។

លោកគ្រូ ខេង គឹមស្រ៊ាង (ល្បីលើមុខវិជ្ជាគណិតវិទ្យា) លោកគ្រូ ធាង ស្រ៊ុយ (ល្បីលើមុខវិជ្ជារូបវិទ្យា) លោកគ្រូ កែវ ណារិន (ល្បីខាងអក្សរសាស្រ្ត) អ្នកគ្រូ ជឹម ណៃកេង (ល្បីខាងគីមីវិទ្យា) លោក គ្រូឡុង សារិន (ល្បីលើមុខវិជ្ជាអក្សរសាស្រ្តខ្មែរ) និងលោកគ្រូអ្នកគ្រូឆ្នើមៗជាច្រើនរូបទៀត បានរួមគ្នាត្រៀមផ្តល់ការអប់រំនិងសិក្សាលើមុខវិជ្ជាទាំងអស់ដើម្បីធានាឲ្យសិស្សទទួលបានជោគជ័យគ្រប់កម្រិតនិងជាពិសេសនៅពេលប្រឡងឌីប្លូមនិងបាក់ឌុប។

លក្ខណៈពិសេសដែល CSPP ឈានមុខផ្តាច់គេលើកគុណភាពអប់រំ គឺប្រជុំដោយគ្រូល្បីៗ សិស្សដែលរៀននៅ CSPP ពុំចាំបាច់ សិក្សាបង់លុយបន្ថែមនៅកន្លែងដ៏ទៃទៀតឡើយ ដោយសារ CSPP មានកម្មវិធីបំប៉នបន្ថែមដោយឥតគិតថ្លៃ ជាពិសេសលើមុខវិជ្ជាដែលប្អូនៗមានការលំបាក ដើម្បីទទួលបានជោគជ័យពីការសិក្សា និងការប្រកួតប្រជែងផ្សេងៗ និងទីពីរតមៃ្លសិក្សា ទាបជាងសាលាដ៏ទៃច្រើន។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងកមកាន់លេខទូរស័ព្ទ៖ ០១២ ៨៩៨ ១២៤ /០១២ ៨៩០ ៤៦៥/ ០៩៨ ២២៤ ៣៤៨

សាលាខូលីងវូដភ្នំពេញមានទីតាំងស្ថិតនៅអគារលេខ៥០ ផ្លូវ៣១៥ សង្កាត់បឹងកក់II ខណ្ឌទួលគោក រាជធានីភ្នំពេញ។ (ចន្លោះផ្សារមាន់អាំង និងអង់តែនទួលគោក)៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង