នាំមកជូនដោយ៖

កំពុងស្វែងរកសាលាល្អសំរាប់អនាគតកូនៗលោកអ្នកមែនទេ ខូលីងវូដភ្នំពេញ (CSPP) នឹងធ្វើឲ្យក្ដីស្រមៃលោកអ្នកក្លាយជាការពិត


ទំហំអក្សរ៖ S M L

ភ្នំពេញ ៖ សាលារៀនខូលីងវូដភ្នំពេញ (CSPP) ជាក្តីស្រមៃរបស់មាតាបិតាសិស្សដែលទន្ទឹងរង់ចាំជាយូរមកហើយនោះ បានចាប់ផ្តើមបើកទ្វារទទួលសិស្សចាប់ពីកម្រិតបឋមសិក្សា ដល់មធ្យមសិក្សា ទាំងកម្មវិធីចំណេះទូទៅនិងភាសាអង់គ្លេស។

យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលទើបទទួលបាននៅថៃ្ងច័ន្ទនេះបានឱ្យដឹងថា CSPP ជាគ្រឹះស្ថានសិក្សាឯកជនដែលទើបបង្កើតថ្មីនៅកម្ពុជានឹងផ្តល់នូវការអប់រំប្រកបដោយគុណភាពខ្ពស់ ប្រជុំដោយគ្រូបង្រៀនល្បីៗ មានទីតាំងស្ថិតនៅចន្លោះផ្សារមាន់អាំងនិងអង់តែនទូរទស្សន៍ តំបន់ទួលគោក។

CSPP ជាសាលាទីមួយនៅកម្ពុជាដែលពុំសែ្វងរកប្រាក់ចំណេញ ក្រៅតែពីបំណងផ្តល់ការអប់រំល្អបំផុតឈានមុខគេនៅកម្ពុជា និងធ្វើយ៉ាងណាដើម្បីធានាឱ្យសិស្សដែលចូលរៀននៅ CSPP ទទួលបានជោគ ជ័យគ្រប់កម្រិតនិងអាចត្រៀមសិក្សានៅសាកលវិទ្យាល័យទាំងក្នុង និងក្រៅប្រទេស។

លោកគ្រូ ខេង គិមស្រ៊ាង  (ល្បីលើមុខវិជ្ជាគណិតវិទ្យា) លោកគ្រូ ធាង ស្រ៊ុយ (ល្បីលើមុខវិជ្ជារូបវិទ្យា) លោកគ្រូ កែវ ណារិន (ល្បីខាងអក្សរសាស្រ្ត) អ្នកគ្រូ ជឹម ណៃកេង (ល្បីខាងគីមីវិទ្យា) និងលោកគ្រូ អ្នកគ្រូល្បីៗជាច្រើនរូបទៀត បានរួមគ្នាត្រៀមផ្តល់ការអប់រំនិងសិក្សាលើមុខវិជ្ជាទាំងអស់ដើម្បីធានាឲ្យសិស្សទទួលបានជោគជ័យគ្រប់កម្រិតនិងជាពិសេសនៅពេលប្រឡងឌីប្លូមនិងបាក់ឌុប។

លក្ខណៈពិសេសដែល CSPP ឈានមុខផ្តាច់គេលើកគុណភាពអប់រំ គឺប្រជុំដោយគ្រូល្បីៗ សិស្សដែលរៀននៅ CSPP ពុំចាំបាច់សិក្សាបង់លុយបន្ថែមនៅកន្លែងដ៏ទៃទៀតឡើយ ដោយសារ CSPP មានកម្មវិធីបំប៉នបន្ថែមដោយឥតគិតថ្លៃ ជាពិសេសលើមុខវិជ្ជាដែលប្អូនៗមានការលំបាក ដើម្បីទទួលបានជោគជ័យ និងការប្រកួតប្រជែងផ្សេងៗ និងទីពីរតមៃ្លសិក្សាទាបជាងសាលាដ៏ទៃច្រើន ។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងកមកាន់លេខទូរស័ព្ទ៖ ០១២ ៨៩៨ ១២៤ /០១២ ៨៩០ ៤៦៥/ ០៩៨ ២២៤ ៣៤៨។ សាលាខូលីងវូដភ្នំពេញមានទីតាំងស្ថិតនៅអគារលេខ៥០ ផ្លូវ៣១៥ សង្កាត់បឹងកក់II ខណ្ឌទួលគោក រាជធានីភ្នំពេញ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង