គួឲ្យសោកស្តាយណាស់! សត្វប្រើសដ៏កម្សត់១ក្បាលរត់ឆ្លងថ្នល់ ត្រូវរថយន្តបុកបណ្ដាលឲ្យបាត់បង់ជីវិតភ្លាមៗ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

មណ្ឌលគិរី៖ នៅវេលាម៉ោង១២និង០៥នាទីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្ត១គ្រឿង ម៉ាកឡិចស៊ីស RX330 មិនចាំស្លាកលេខ ដែលជារថយន្តរបស់អ្នកទេសចរមកលេងកម្សន្តនៅក្នុងខេត្តមណ្ឌលគិរី បានបើកបុកសត្វប្រើស១ក្បាលកំពុងរត់ឆ្លងផ្លូវជាតិលេខ៧៦ នៅត្រង់ចំណុចខាងកើតស្នាក់ការអភិរក្សសីមាប្រមាណ៣០០ម៉ែត្រ ស្ថិតក្នុង ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ដែនជម្រកសត្វព្រៃកែវសីមា បណ្ដាលឲ្យសត្វប្រើស១ក្បាលនោះបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។ ចំណែកអ្នកបើកបរមិនមានរងរបួសឡើយ គ្រាន់តែក្រពឹតផ្នែកខាងមុខរថយន្តបន្តិចប៉ុណ្ណោះ។

ក្រោយកើតហេតុ អ្នកបើកបរបានយករថយន្តរបស់ខ្លួនទៅជួសជុលដោយខ្លួនឯង។ រីឯសាកសពសត្វប្រើស១ក្បាលដ៏កម្សត់ត្រូវបានមន្រ្តីដែនជម្រកសត្វព្រៃកែវសីមានាំយកទៅកប់។ សូមបើកបរដោយការប្រុងប្រយ័ត្ននៅតំបន់ការពារធម្មជាតិ ជាពិសេសនៅតំបន់ដែលមានសត្វព្រៃឆ្លងកាត់ក្នុងទឹកដីដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង