នាំមកជូនដោយ៖

សូមបងៗដែលមានរថយន្តគួរប្រុងប្រយ័ត្នទាំងអស់គ្នា ដើម្បីជៀសវាងកុំឲ្យជួបគ្រោះថ្នាក់ដូចរថយន្តខាងក្រោមនេះ


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ ម៉ូតូ២គ្រឿងរងការខូចខាត និងអ្នកបើកបររងរបួសស្រាលខណៈជួបនិងគ្រោះថ្នាក់ចរាចរណ៍ដែលបង្ករឡើងដោយរថយន្តទូរីសដាច់ហ្វាំងបុករះ។ ហេតុការនេះកើតឡើងកាលពីវេលាម៉ោង៣និង០០នាទីរសៀលថ្ងៃទី២៨ខែកក្តដាឆ្នាំ២០១៧នៅចំណុចផ្លូវបំបែកជាបួនលេខ១០១៩(ភ្នំពេញហាណូយ)កែងនិងផ្លូវសម្តេចជាសីុមសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចបានអោយដឹងថា អ្នកបើកបរមានឈ្មោះ ពួ ហម ភេទប្រុសអាយុ៣០ឆ្នាំមុខរបបើកបររថយន្តឈ្នួលពីស្វាយរៀងមកភ្នំពេញ ចំណែកភាគីខាងម៉ូតូទាំងពីនាក់ពុំស្គាល់អត្តសញ្ញាណទេ។

ប្រភពពីអ្នកឃើញហេតុការណ៍បានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញមានរថយន្តទូរីស១គ្រឿងព័ណ៌សពាក់ស្លាកលេខភ្នំពេញ2k.4928បើកបរដោយបុរសខាងលើក្នុងទិសដៅពីជើងទៅត្បូងលុះមកកដល់ចំណុចកើតហេតុស្រាប់តែគេឃើញរថយន្តខាងលើនោះរ៉េចង្កូតទៅបុកនិងស្លាកប៉ាណូនៅកែងផ្លូវនោះហើយក៍ជុ្រលទៅបុករះម៉ូតូ២គ្រឿងទៀតដែលបើកបរក្នុងទិសដៅពីលិចទៅកើតបណ្តាលអោយរងការខូចខាតតិចទួចហើយអ្នកបើកបររងរបួសស្រាលតែម្តង។

ប្រភពពីអ្នកបើកបរបានអោយដឹងថា រូបគាត់បានបើករថយន្តខាងលើដោយទៅយកអ្នកដំណើរពីផ្លូវ៩២ហើយក្នុងគោលបំណងត្រឡប់ទៅផ្សារច្បារអំពៅនិងទៅស្វាយរៀងវិញលុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តរបស់គាត់ដាច់ហ្វាំងជាន់មិនសុីទើបធ្វើរថយន្តរ៉េចង្កូតបុករះម៉ូតូតែម្តង។

ក្រោយកើហេតុក៍មាននគរបាលចរាចរណ៍ចុះមកធ្វើការវាស់វែងហើយយករថយន្តបង្ករនិងម៉ូតូរួមទាំងអ្នកបើកបរមកទៅដោះស្រាយគ្នានៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។ នគរបាលចរាចរខណ្ឌសែនសុខបានអោយដឹងថានៅពេលមកធ្វើការដោះស្រាយភាគីខាងម្ចាស់រថយន្តព្រមចេញថ្លៃខូចខាតអោយទៅភាគីខាងម៉ូតូទាំង២ដើម្បីបញ្ចប់រឿង៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង