នាំមកជូនដោយ៖

រៀនមិនគិតរៀនទេ ចេះរកស៊ីក្រៅម៉ោងបន្ថែមទៀត


ទំហំអក្សរ៖ S M L

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ សហការជាមួយកម្លាំងសន្តិសុខអន្តរាគមន៍សង្កាត់ដែលកំពុងល្បាតបានឃើញ ក៏ធ្វើការឃាត់ខ្លួនបានភ្លាមៗ ខណៈដែលជនសង្ស័យទាំង២នាក់នេះ កំពុងឈរជួញដូរគ្រឿងញៀនតាមដងផ្លូវ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង២ៈ៣០នាទីយប់ ឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខវត្តថាន់ តាមបណ្តោយផ្លូវសុធារស ភូមិ៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះ ទី១មានឈ្មោះ ជុំ សុភា ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះជួលលេខ១១៦ ផ្លូវនរោត្តម ភូមិ១៦ សង្កាត់ទន្លេបាសាក់ មុខរបររត់ម៉ូតូឌុប និងជនសង្ស័យទី២ឈ្មោះ ចេង ចាន់ណារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះលេខ២១សេ ផ្លូវ២១ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មុខរបរសិស្ស។ ក្នុងនោះដែរ សមត្ថកិច្ចបានធ្វើការដកហូតបាន ក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន៥កញ្ចប់ ក្នុងនោះមាន២កញ្ចប់ធំ និង៣កញ្ចប់តូច ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ប៉ុស្តិ៍ទន្លេបាសាក់ ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌចំការមន ឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមច្បាប់បន្តទៀត៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖ ក្មេងវត្ត

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង