នាំមកជូនដោយ៖

យប់មិញ! មិនដឹងជាសាច់ញាតិនរណាទេ ជិះម៉ូតូពាក់ស្លាក់លេខ កណ្តាល1K-5029បុករថយន្តរ៉េងរ៉ូវើរងរបួសធ្ងន់ពីរនាក់


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តសេរីទំនើបម៉ាករ៉េងរ៉ូវើ ឆ្លងផ្លូវខ្វះការប្រុងប្រយត្ន័ត្រូវបានបុរសពីរនាក់ជិះម៉ូតូបុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង៩ៈ០ នាទីយប់ថ្ងៃទី៤ខែសីហាឆ្នាំ២០១៧ស្ថិតនៅតាមបណ្តោយផ្លូវ១២៨កែងនិងផ្លូវ២២១ ច្រកចូលសណ្ឋាគារ មានហួរ ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាករ៉េងរ៉ូវើពណ៏ខ្មៅពាកស្លាកលេខភ្នំពេញ2U-9665បើករបតាមផ្លូវលេខ២២១ទិសដៅពីត្បូងទៅជើងបានឆ្លងផ្លូវ១២៨ជិតផុតទៅហើយ ស្រាប់តែមានបុរស់ពីនាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ សេរី២០០៩ពណ៏ខ្មៅពាក់ស្លាកលេខកណ្តាល1K-5029ជិះតាមបណ្តោយផ្លូវ១២៨(កម្ពុជាក្រោម)ទិសដៅពីកើតទៅលិចបើកក្នុងល្បឿនយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុខាងលើចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុករថយន្តចំពាក់កណ្តាលពេញទំហឹងធ្វើឲ្យជនរងគ្រោះបោកផ្ទប់និងរថយន្តរងរបួសធ្ងន់ទាំពីនាក់ត្រូវបានរថយន្តក្លីនីកឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកម្ចាស់រថយន្តបានគេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅនិងកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក្ខនៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោករងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង