នាំមកជូនដោយ៖

យប់មិញ! រថយន្តសណ្តោងដឹកស្រាបៀររអិលធ្លាក់ផ្លូវរេទៅបុកបង្គោលភ្លើងបណ្តាលឲ្យ…(Video)


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តសណ្តោងធន់ធំមួយគ្រឿងបោះពួយយ៉ាងលឿនខណៈពេលដែលមេឃកំពុងតែធ្លាក់ភ្លៀងបណ្តាលឲ្យរអឹលរេចង្កូតទៅបុកបង្គោលភ្លើងពេញទំហឹងបង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចកាលពីវេលាម៉ោង១១និង០០នាទីយប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នៅត្រង់ចំណុចខាងត្បូងស្តុបណត់ប្រ៊ីច ចម្ងាយប្រមាណប្រហែល២០០ម៉ែត្រ តាមបណ្តោយផ្លូវណត់ប្រ៊ីច ស្ថិតក្នុងសង្កាត់អូបែកខ្អម ខណ្ឌសែនសុខ ។

រថយន្តបង្កម៉ាក ហីយឹនដាយ ពណ៌ស ជាប្រភេទរថយន្តសណ្តោងធន់ធំ ពាក់ស្លាកលេខ ភ្នំពេញ៣D៧៨១៩ បើកបរដោយបុរសម្នាក់វ័យប្រហែលជាង៣០ឆ្នាំ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុខណៈពេលដែលមេឃកំពុងតែធ្លាក់ភ្លៀងគេឃើញ រថយន្តបង្កខាងលើបើកបរតាមបណ្តោយផ្លូវណត់ប្រ៊ីច ក្នុងទិសដៅពីត្បូងទៅជើង និងក្នុងល្បឿនលឿន លុះពេលមកដល់ចំណុចកើតហេតុដោយផ្លូវទើបនិងធ្វើរួច ហើយមានស្ថានភាពរអិលក៏បណ្តាលអោយរថយន្តបង្ករអឹលរួចក៏រេចង្កូតទៅខាងស្តាំធ្លាក់ចេញពីផ្លូវទៅបុកនិងបង្គោលភ្លើងដែលនៅតាមចិញ្ចើមផ្លូវពេញទំហឹងបណ្តាលអោយរថយន្តបង្កោលរងការខូចខាតកាប៊ីនផ្នែកខាងមុខចំហៀងស្តាំយ៉ាងដំណំ ចំណែកឯបង្គោលរងការខូចខាតត្រេទបន្តិច និងប្រអប់ភ្លើងមួយប្រអប់ដាច់ធ្លាក់ដល់ដី តែសំណាងល្អដែលមិនបង្កអោយមានអ្នករងរបួស។

ភ្លាមនេះអ្នកបើកបររថយន្តបង្កបានទាក់ទងហៅបក្ខពួកអោយនាំយករថយន្តស្ទូចមកធ្វើការស្ទូចយករថយន្តមកលើផ្លូវបំណង និងបើកគេចខ្លួន តែត្រូវបានប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានអោយចុះមកអន្តរាគមន៍ទាន់ពេលវេលា។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់រួចទាក់ទងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយក រថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕ អត្ថបទដោយ​៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង