នាំមកជូនដោយ៖

ដឹងទេ! ដំណើរការនៃការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្ងៃទីមួយ មានហេតុការណ៍អ្វីកើតឡើងខ្លះ


ទំហំអក្សរ៖ S M L

ដំណើរការសំណេរថ្ងៃទី១នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលមានបេក្ខជនប្រឡងសរុបចំនួន ១០១៤១០ នាក់ ស្រី ៥០០៤៩ នាក់ អវត្តមានសរុបចំនួន១៤៩៧ នាក់ ស្រី ៥៦៤នាក់។

បេក្ខជនប្រព្រឹត្តកំហុសឆ្គងត្រូវបានរៀបចំកំណត់ហេតុពិសេសចំនួន០៧ករណី ក្នុងនោះករណីដកហូតទូរស័ព្ទដៃ ០៥ករណី ប្ដូរលេខតុអង្គុយ ០១ករណី លួចចម្លងសំណៅឯកសារ ០១ករណី។ ដោយឡែកមានបេក្ខជនមានបញ្ហាសុខភាពចំនួន ២៣ករណី ប៉ុន្តែ២១នាក់អាចដំណើរការប្រឡងបន្តទៀតបាន បន្ទាប់ពីទទួលបានការសង្គ្រោះបឋម និងមាន ០២ករណី ដែលមិនអាចបន្តការប្រឡងបាន ។

បុគ្គលិកអប់រំមានកំហុសឆ្គង០១ករណី (ធ្វើអនុរក្សជំនួស) ត្រូវបានបញ្ឈប់មិនអនុញ្ញាតឲ្យបន្តការងារ និងរៀបចំកំណត់ហេតុពិសេស។

មណ្ឌលមួយចំនួននាពេលព្រឹកនៅខេត្តកោះកុង ព្រះសីហនុមានភ្លៀងធ្លាក់ និងពេលរសៀលមានមណ្ឌលមួយចំនួននៅខេត្តបាត់ដំបង ខេត្តកណ្ដាល និងខេត្តក្រចេះមានភ្លៀងធ្លាក់ ប៉ុន្តែមិនប៉ះពាល់ដល់ដំណើរការសំណេររបស់បេក្ខជនឡើយ៕ អត្ថបទដោយ៖​ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង