នាំមកជូនដោយ៖

ខាត់ សុឃីមភ្ញាក់ផ្អើលដោយ​ក្រុមហ៊ុន​ទឹកសុទ្ធជ្រើសជា​ Brand Ambassador ជាមួយ​និង​តម្លៃ​ខ្លួន​ខ្ពស់​


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ ទោះ​ជា​​មាន​វ័យ​រាង​ជ្រេបន្តិច​ហើយ​​ក្ដី ក៏តារា​ចម្រៀង និង​ជា​ពិធីការិនីអ្នក​នាង ខាត់ សុឃីម ស៊ីថ្លៃ​ថតស្ប៉ត មិន​ចាញ់​តារា​ល្បី និង​តារា​ក្មេងៗ​ មួយ​ចំនួននោះ​ទេ។ ថ្លៃ​ខ្លួន​ថតស្ប៉ត​ពី ផលិតផល​ទឹក​សុទ្ធមួយបាន​ប្រមាណ ១០​ម៉ឺន​ដុល្លារ ដោយគ្រាន់តែអ្នកនាងសម្រេច ចុះកុងត្រាធ្វើជា Brand Ambassador​។

នេះជាតម្លៃមួយយ៉ាងខ្ពស់ ដែលតារាចាស់វស្សារូបនេះទារបាន ខណៈដែលតារានៅក្នុងប្រទេសកម្ពុជា គឺមានតែលោកព្រាប សុវត្ថិ និងឱក សុគន្ធកញ្ញា ប៉ុណ្ណោះ ដែលមានក្រុមហ៊ុនធំៗបែបនេះ ហ៊ានផ្ដល់តម្លៃខ្លួនខ្ពស់​យ៉ាង​ដូច្នោះ។

អ្នកនាង ខាត់ សុឃីម បាននិយាយថា កន្លងមកអ្នកនាង មិនដែលមានផលិតផលណាមួយ ជ្រើសអោយអ្នកនាងធ្វើជាតំណាងផ្ដាច់មុខ ឬហៅថា Brand Ambassador បែបនេះនោះទេ ក្រៅពីអ្នកនាងធ្វើជាតំណាងខ្លួនឯង​ ផ្ដាច់មុខខ្លួនឯងប្រចាំអោយ​សំអាងការខាត់ សុឃីម។

អ្នកនាងមានការភ្ញាក់ផ្អើល ខាងក្រុមហ៊ុនទឹកសុទ្ធខាងលើ ជ្រើសអោយអ្នកនាង ធ្វើជាអ្នកតំណាងផ្ដាច់មុខ រហូតដល់៥ឆ្នាំ ខណៈដែលតម្លៃអ្នកនាងចរចារបាន ក៏ជាតម្លៃមួយខ្ពស់ ដែលអ្នកនាងមិននឹកស្មានដល់។ ខាត់ សុឃីម និយាយ​ថា​នេះ ជាការងារមួយដែលអ្នកនាង ទើបតែទទួលបានក្រោយពីកុងត្រាផ្ដាច់មុខ នៅក្នុងផលិតកម្មហង្សមាស ជាពិសេសគឺចាប់តាំងពី អ្នកនាងចេញបទ ”ភ្លៀងជីវិត” គឺការងារថ្មីៗខាងក្រៅផលិតកម្ម ធ្លាក់មកបន្តបន្ទាប់តែម្ដង ដែលអ្នកនាងបានហៅស្ថានភាពនេះថា ជាការឈានឡើងលុយកាក់។

អ្នកនាងមិនបានបង្ហើបឲ្យ​ដឹង​ ពីតម្លៃខ្លួនពិតប្រាកដ ដែលអ្នកនាងទទួលបានពីកុងត្រាផ្ដាច់មុខ ក្នុងរយៈពេល៥ឆ្នាំនេះទេ តែយោងតាមតំណាងក្រុមហ៊ុន ទឹកសុទ្ធ The Platinum Premium Water បានអះអាងថា អ្នកនាងទទួលបានតម្លៃខ្លួន រហូតដល់១០ម៉ឺនដុល្លារ ជាថ្នូរនឹងលក្ខណ្ឌមួយចំនួន៕ អត្ថបទដោយ​៖​ ទីក្រុង​តារា​

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង