នាំមកជូនដោយ៖

ទុកកូនឲ្យគេមើលថែ បែរជាកើតមានរឿងមិននឹកស្មានដល់


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៨និង១៥ព្រឹក មានពីរនាក់ប្ដីប្រពន្ធមកដាក់បណ្ដឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យអោយជួយរកយុត្តិធម៍អោយកូនស្រីគាត់ផង ព្រោះតែគាត់បានយកកូនស្រីគាត់ទៅអោយអ្នកមើលថែ ហើយមានឈាមហូរតាមប្រដាប់ភេទហើយមិនទទួលខុសត្រូវ។ ម្តាយក្មេងរងគ្រោះឈ្មោះ សៀន រតនា អាយុ៣០ឆ្នាំមុខរបរកម្្មកររោងចក្រស្នាក់ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជយ័ មានស្រុកំណើតភូមិព្រីងជ្រុំ ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងឪពុកឈ្មោះ ពៅ សៅ អាយុ៣៥ឆ្នាំ មុខរបរជាជាងកាត់កញ្ចក់ មានស្រុកកំណើតនៅភូមិឈើទាល ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។

ចំណែកកូនស្រីរបស់គាត់មានឈ្មោះ ឯម រចនា អាយុ១២ខែ២០ថ្ងៃ រីឯអ្នកមើកថែមានឈ្មោះ តោ ស្រី អាយុ៣៦ឆ្នាំមុខរបរមើលថែក្មេងនៅផ្ទះភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ចំណែកប្តីឈ្មោះ ទ្រូ អាយុ៤៥ឆ្នាំ មុខរបរសន្តិសុខស្នាក់នៅជាមួយប្រពន្ធ។ តាមសម្តីម្តាយកុមារីរងគ្រោះបានអោយដឹងថា ប្ដីរបស់គាត់បានយកកូនស្រីរបស់គាត់ទៅអោយឈ្មោះ តោ ស្រី ជាអ្នកមើលថែដូចសព្វដង ហើយការមើលថែនោះតាំងតែកូនគាត់មានអាយុ៣ខែ ដោយរូបគាត់និងប្តីជាប់រវល់ការងាអត់មានអ្នកមើលថែ ហើយរវល់តែរកប្រាក់បង់ថ្លៃមើលថែក្នុងមួយខែ៤០ដុល្លារហូតដល់កូនគាត់សព្វថ្ងៃនេះកូនគាត់មានអាយុ១២ខែ២០ថ្ងៃហើយ។

លុះនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ វេលាប្រហែលម៉ោង១១ថ្ងៃត្រង់ ម្តាយកុមារីរងគ្រោះបានទទួលដំណឹងតាមរយះទូរស័ព្ទដៃពីម៉ែដោះប្រាប់ថាកូនស្រីនាងឯងមានហូរឈាមតាមប្រដាប់ភេទយ៉ាងខ្លាំងពេលដែលបានទទួលដំណឹងហើយរូបនាងជាម្តាយបានមកទទួលយកកូនស្រីរបស់គាត់ទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផាដោយគ្រូពេទ្យកំពុងតែព្យាបាលដោយយកចិត្តទុកដាក់បំផុត។
លុះដល់ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ រូបគាត់ពីរអ្នកប្ដីប្រពន្ធបានដាក់បណ្ដឹងមកប៉ុស្តិ៍នគរបាលស្ទឹងមានជ័យដើម្បីអោយអ្នកមើថែចូលខ្លួនមកទទួលខុសត្រូវចំពោះរឿងនេះ។ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង