នាំមកជូនដោយ៖

កោះJeju Islandជា​កន្លែង​ទេសចរណ៍​ល្បីបំផុត​នៅ​កូរ៉េ​ខាង​ត្បូង


ទំហំអក្សរ៖ S M L

ថ្ងៃ​នេះ​​សូម​នាំ​អារម្មណ៍ ​​​ក៏​ដូច​ជា​ណែនាំ​ប្រិយមិត្ត​ឲ្យ​ស្គាល់​កន្លែង​ទេសចរណ៍​ថ្មី​មួយ​ទៀត​គឺ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។​តើ​នៅ ប្រទេស​នេះ​មាន​ទីតាំង​ទេសចរណ៍​សំខាន់ៗ​ណា​ខ្លះ​ទៅ?

កន្លែង​ទេសចរណ៍​ល្បី​​និង​ទាញ​ទាញ​ភ្ញៀវ​ទេសចរណ៍​បំផុត​នៅ​កូរ៉េ​ខាង​ត្បូង​មាន​ដូច​ជា៖
១.កោះJeju Island ​គឺ​កោះ​ដែលគេ​​ស្គាល់​ឬ​ហៅ​ថា​កោះ​អាទិទេព,​ដែល​ជា​កន្លែង​​ទេសចរណ៍​ល្បី​​ហើ​ទាក់​​ទាញ​ការ​មក​លែង​​ទាំង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ។​​នៅ​លើ​កោះ​នេះ​អ្នក​ទេសចរ​អាច​ជិះ​​ស្គី​ទឹក,​មើល​ថ្ងៃរះ​និង​លិច,ទឹក​ធ្លាក់​ដ៏​អស្ចារ្យ,និង​ទេសភាព​ប្លែក​ជា​ច្រើន​ទៀត។

២.ឆ្នេរ​សមុទ្រ​Haeundae beach – ​នៅ​ទីក្រុង​Busan:គឺ​​ជា​ឆ្នេរ​ដែល​ស្អាត​បំផុត​មួយ​ហើយ​ពេញ​និយម​បំផុត​នៅ​រដូវ​ក្ដៅ និង​រដូវ​រងា​ហើយ​លោក​អ្នក​នឹង​​ទទួល​បាន​​នូវ​ខ្យល់​បរិសុទ្ធ​និង​ទេសភាព​ស្រស់​ត្រកាល​នៃ​ឆ្នេរ​នេះ​ព្រម​ទាំង​អាច​ផ្ដិត​យក​រូបភាព​ជាមួយ​សត្វ​បក្សី​សមុទ្រ​ជា​ច្រើន​ប្រភេទ​បាន​ទៀត​ផង។

៣.ឧទ្យាន​ជាតិ​Seoraksan National Park​គឺ​ជា​​ឧទ្យាន​ជាតិ​ដែល​ល្បីល្បាញ​បំផុត​ហើយ​ទទួល​អ្នក​ទស្សនា​ច្រើន​បំផុត​ជា​ពិសេស​នៅ​រដូវ​រំហើយ។​នៅ​ឧទ្យាន​នេះ​ប្រមូល​នូវ​ទេសភាព​​គួរ​ឲ្យ​ទាក់​ទាញ​​និង​ស្រស់​ស្អាត​មាន​ដូច​ជា​ប្រាសាទ,​ព្រៃភ្នំ​ប្រឹក្សា​និង​កន្លែង​​ទស្សនាចម្បងៗ​ជា​ច្រើន​ទៀត។

​តើ​ប្រិយមិត្ត​ធ្លាប់​មាន​គម្រោង​ទៅ​លេង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ពី​មុន​ទេ?​តើ​យល់​យ៉ាង​ម៉េច​ដែរ​ចំពោះ​ទេសភាព​នៃ​កន្លែង​ទេសចរណ៍?

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង