នាំមកជូនដោយ៖

ពិតជាសាហាវណាស់!​ មិនធ្លាប់ដឹងថាមនុស្សស្រីសម័យនេះហ៊ានដល់ថ្នាក់នេះសោះ


ទំហំអក្សរ៖ S M L

ខេត្តរតនគិរី ៖ បុរសរត់ម៉ូតូឌុបម្នាក់ ត្រូវស្ត្រីម្នាក់ជួលឌុបទៅផ្លូវឆ្ងាយហើយស្ងាត់ ស្មានតែស្រីមិនចេះប្លន់ មានអីត្រូវមួយកាំបិតចំកញ្ចឹងករ របួសយ៉ាងធ្ងន់ធ្ងរ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទី ថ្ងៃត្រង់ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ មានករណីប្លន់មួយបានកើតឡើងស្ថិតក្នុងភូមិប៉ុង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី នៅចំណុចផ្លូវលំស្ងាត់ នេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ច
ស្រុកវើនសៃ ។

ជនរងង្គ្រោះដែលត្រូវជាម្ចាស់ម៉តូហើយត្រូវបានប្លន់នោះមានឈ្មោះ អ៊ុំ នី ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ នៅភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី មុខរបររត់ម៉ូតូឌុប។ ចំណែកជនសង្ស័យត្រូវសមត្ថកិច្ចតាមស្រាវចាប់បានមានឈ្មោះ ផាន់ ស៊ីណាត ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ ឡាវ រស់នៅភូមិប៉ាកាឡាន់ ឃុំប៉កាឡាន់ ស្រុកវើនសៃ ខេត្តរតនគិរី មុខរបរមិនពិតប្រកដ។

នៅក្នុងរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរង្គ្រោះឈ្មោះ អ៊ុំ នី ជាអ្នករត់ម៉ូតូឌុប ត្រូវបានជនសង្ស័យស្រីឈ្មោះ ផាន់ ស៊ីណាត ជួលឌុបពីក្រុងបានលុង ទៅស្រុកវើនសៃក្នុងតម្លៃ៣ម៉ឺនរៀល លុះមកដល់កន្លែងស្ងាត់ជិតទីរួមស្រុកវើនសៃ ជនសង្ស័យក៏ប្រាប់ឲ្យតៃកុងម៉ូតូឈប់ដើម្បីចុះបត់ជើង ខណៈម៉ូតូបន្ថយល្បឿនបំរុងឈប់ ភ្លាមនោះជនសង្ស័យក៏ដកកូនកាំបិតចុងស្រួចពីកាបូបស្ពាយ ចាក់អ្នករត់ម៉ូតូឌុបចំកញ្ចឹងក ពីក្រោយបណ្ដាលឲ្យជនរង្គ្រោះ រងរបួសជាទម្ងន់ ហើយក៏ជិះម៉ូតូរត់បានចម្ងាយ ១៦គីឡូម៉ែត្រ ដោយឈាមហូរច្រើនពេកក៏ឈប់ ហើយពឹងឲ្យគេជួយហៅរថយន្តសង្គ្រោះយកទៅមន្ទីរពេទ្យបង្អែកខេត្ត។

ក្រោយពេលកើតហេតុកម្លាំងជំនាញស្នងការនគរបាលខេត្ត បានសហការណ៍ជាមួយកម្លាំងអធិការនគរបាលស្រុកវើនសៃចុះស្រាវជ្រាវរក រហូតដល់ម៉ោង៣និង៣០នាទីរសៀលថ្ងៃដដែលទើបឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចភូមិហ្វាំង ឃុំប៉ុង ស្រុកវើនសៃ ដកហូតបានកូនកាំបិតចុងស្រួចប្រឡាក់ឈាម១ ស្បែកជើងពីរគូរ(ចាស់១គូរ ថ្មី១គូរ)ជារបស់ជនសង្ស័យ។ បច្ចុប្បន្ន អធិការនគរបាលស្រុកវើនសៃ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបូងខេត្តរតនគិរី ដើម្បីចាត់ការទៅតាមនិតិវិធីបន្តទៀត៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង