ប្រហែលក្តៅខ្លាំងហើយមើលទៅ បានជាជាន់ហ្រ្វាំងមិនជាប់ហើយចុះត្រាំទឹកបែបនេះ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

កំពង់ឆ្នាំង៖ រថយន្ត​ហ៊ីយ៉ាន់ដាយ​ដឹកទំនិញ​មួយគ្រឿង បើកបត់​រ​ថយន្តថយក្រោយ ជាន់​ហ្វ្រាំង​អត់​ស៊ី ក៏ធ្លាក់​ពីលើ​ថ្នល់​ចុះ​ត្រាំ​ទឹក នៅតាម​បណ្ដោយ​ផ្លូវ​លេខ52 ស្ថិត​ក្នុង ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង។
បើតាម​អ្នកបើកបរ​រថយន្ដ​បាន​ប្រាប់​ឲ្យ​ដឹងថា លោក​ជា​អ្នក​ដឹកទំនិញ​ឲ្យ​ក្រុមហ៊ុន​សាប៊ូ VISO ម្ស៉ៅ​ឡេ CLEAR និង​ម្ស៉ៅ​ ស៊ុប​ខ្នរ សាខា​ខេត្តកំពង់ឆ្នាំង ហើយ​លោក​បាន​បើករថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​កូរ៉េ ទ្រុង​ឃ្លុប ព​ណ៍ស ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង 3A-2054 បើក​ដឹកទំនិញ​យក​ឲ្យ​ម៉ូយ​នៅ​ផ្សារ​មាត់ទឹក និង​អ្នកលក់​ចាប់ហួយ​នៅផ្ទះ​បណ្ដែត​ទឹក ក្នុង​ឃុំ​ឆ្នុកទ្រូ លុះ​មកដល់​កន្លែងកើតហេតុ លោក​ក៏​បើក​ត្រឡប់​បត់​ថយក្រោយ ដើម្បី​ឈប់​រង់ចាំ​ម៉ូ​យមក​ទទួលយក​អីវ៉ាន់ តែ​ខណៈពេល​កំពុងបត់ថយរថយន្ដ ស្រាប់តែ​រថយន្តលោក​ដាច់​ហ្វ្រាំង​ជាន់មិន​ស៊ី ទើប​បណ្ដាល​ឲ្យ​រថយន្ដ​ធ្លាក់​ថ្នល់​ចូលទៅត្រាំ​ទឹក​បែបនេះ ប៉ុន្តែ​មិនបាន​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ឡើយ។

ក្រោយពេល​កើតហេតុ​អ្នកបើករថយន្ត​ត្រូវ​បានប្រជាពលរដ្ឋ​នៅ​ទីនោះ​ជួយ​ស្រង់​យកមក​លើគោក។ សូមរំលឹកផងដែរ​ម្ចាស់​រថយន្តមិនបណ្តាលឲ្យបាត់បង់ជីវិតនោះទេ គឺគ្រាន់តែរងរបួស​ស្រាល ចំណែក​ឯរថយន្ត​ត្រូវ​បានម្ចាស់​ស្ទូច​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង​នៅ​ល្ងាច​ថ្ងៃ​ដដែល ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​ឡើយ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង