នាំមកជូនដោយ៖

ប្រហែលលឿនណាស់ ទើបជ្រុលហោះទៅបុកគល់ឈើយ៉ាងនេះ


ទំហំអក្សរ៖ S M L

ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូលឿនពេកខ្វះការប្រុងប្រយ័ត្នរេចង្កូតទៅបុកខឿនផ្លូវ ដួលអូសម៉ូតូនិងមនុស្រទៅបោកនឹងគល់ឈើរងរបួសធ្ងន់។ ហេតុការណ៍នេះកើតទ្បើងការពីវេលាម៉ោង១២ៈ៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខ សាលាមត្តេយ្យទឹកល្អក់ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោគ។

យោងតាមប្រភពព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ស៊េរី០១៤ពណ៏ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CM-4975 បើកតាមបណ្តោយផ្លូវ១៨២ទិសដៅពីកើតទៅលិចបើកនៅក្នុងល្បឿនយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុកខឿនផ្លូវបណ្តាលឲ្យដួលអូសម៉ូតូប្រមាណជាង១០ម៉ែត្រចំណែកជនរងគ្រោះបានអូសទៅបោកនិងគល់ឈើបណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះគ្លីនិក ហុងហាក់ ដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកម៉ូតូខូចខាតផ្នែកខាងមុខបន្តិចបន្តួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍ទឹកល្អក់២រង់ចាំសាច់ញាតិមកទទួលយកត្រឡប់ទៅផ្ទះវិញ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង