មិនគួរកើតរឿងអីញ្ចឹងសោះ! ទើបតែត្រលប់មកពីស្រុកកំណើត បែរជាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ បុរសពីរនាក់ជិះម៉ូតូធំ ម៉ាកCBR មួយគ្រឿងក្នុងល្បឿនយ៉ាងលឿនមកពីលេងស្រុកនៅខេត្តព្រៃវែងហើយជិះមកកន្លែងស្នាក់នៅវិញបានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយជិះទៅបុកពីក្រោយរថយន្តកូរ៉េមួយគ្រឿងដែលជាប់ផុងនៅក្បែងចិញ្ចើមផ្លូវបណ្តាលអោយបាក់កស្លាប់នៅនឹងកន្លែងកើតហេតុនិងម្នាក់របួសធ្ងន់ត្រូវដឹកទៅសង្គ្រោះបន្ទាន់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី ២៣ កក្តដា ២០១៧ នៅតាមបណ្តោយផ្លូវជាតិ៤មុខកន្លែងសាច់ក្រកអាំង ស្ថិតក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ទិន ទី អាយុ២១ឆ្នាំមុខរបរធ្វើការរោងចក្រនិង ស្នាក់នៅម្តុំបែកចាន មានស្រុកកំណើត ភូមិក្រាំងក្អុក ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ជិះម៉ូតូម៉ាកCBRពណ៍ខ្មៅពាក់ស្លាកលេខ1DE-0691 ។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះធ្វើដំណើរដោយជិះម៉ូតូខាងលើតាមផ្លូវជាតិលេខ៤ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនមួយយ៉ាងលឿនខណៈមកដល់ចំណុចកើតហេតុ បានទៅបុករថយន្តមួយគ្រឿងម៉ាកកូរ៉េដឹកស៊ីម៉ងត៍របស់ក្រុមហ៊ុនរាជសីហ៍ឡូជីស្ទិក(RS)ដែលជាប់ផុងចតនៅក្បែរចិញ្ចើមផ្លូវពេញទំហឹងបណ្តាលអោយជនរងគ្រោះបាក់កនិងផុងថ្ងាស់ស្លាប់ភ្លាមៗនៅនឹងកន្លែងចំណែកមិត្តភក្តិម្នាក់ទៀតរងរបួសធ្ងន់ ត្រូវរថយន្តក្លីនិក ឯកជនសុធារិទ្ធបែកចានដឹកទៅសង្គ្រោះ។

ក្រោយកើតហេតុមានប្រជាពលរដ្ធនៅកន្លែងកើតហេតុបានយកទូរស័ព្ទនៅក្នុងហោប៉ៅជនរងគ្រោះខលប្រាប់សាច់ញាតិមកមើល បន្ទាប់មកសមត្ថកិច្ចជំនាញចរាចរក្រុងបានធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ចំណែកសាកសពសមត្ថកិច្ចបានប្រគល់ឲ្យទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ អត្ថបទដោយ៖​ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង