មេឃ​កំពុង​ភ្លៀង​ ​បុគ្គលិកបម្រើការងារកន្លែងលេង Internet ត្រូវ​បាន​គេ​ចាក់​សម្លាប់​ (Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

កណ្តាល​៖ បុរសម្នាក់ជាបុគ្គលិកបម្រើការងារ កន្លែងលេង Internet ដែលមានទីតាំងស្ថិតនៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានឃាតករចាក់សម្លាប់ ស្លាប់ក្នុងថ្លុកឈាម ក្នុងបន្ទប់ទឹក បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង​៤​និង​៥៥​នាទី​ល្ងាច ​ថ្ងៃ​ទី​០២ ខែ​កក្កដា​ ឆ្នាំ​២០១៧ ជនសង្ស័យមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ​ ដោយ​ក្រោយកើតហេតុភ្លាម ជនដៃដល់​ក៏​បាន​រត់គេចខ្លួនបាត់​ភ្លាមៗ​ផង​ដែរ​។

ជនរងគ្រោះ មានឈ្មោះ ​រ័ត្ន ពុទ្ធា ភេទប្រុស អាយុ២១ឆ្នាំ ជាបុគ្គលិក​បម្រើការងារ​ផ្ទះបើកលេង Internet ខាងលើ ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើត ភូមិស្តុក ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ​។ ​បើ​តាម​សេចក្តី​រាយការណ៍ពី​​នគរបាលបាន​ឲ្យដឹង​ថា ក្រោយ​ពិនិត្យលើស្លាកស្នាម​ជនរងគ្រោះ របួសស្នាមចាក់ដោយកាំបិតចំនួន១២​កន្លែង​ ត្រង់លើចិញ្ចើមឆ្វេង១កាំបិត លើដោះខាងស្តាំ៣កាំបិត បាតដៃឆ្វេង១កាំបិត ក្រោយខ្នង៧កាំបិត បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់ភ្លាមៗក្នុងបន្ទប់ទឹក​។ ករណីខាងលើ សមត្ថកិច្ចមិនទាន់ដឹងថាផ្តើមចេញពីអ្វីឲ្យប្រាកដនៅឡើយទេ​ ខណៈដែលសមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវអំពី​ឃាតកម្ម​ខាង​លើ​នេះ​នៅឡើយ​៕ អត្ថ​បទ​ដោយ​៖ អ្នក​ប្រម៉ាញ់​ទី​ក្រុង​

សូមទស្សនាវិដេអូទាំងអស់គ្នា៖​

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង