នាំមកជូនដោយ៖

មិនគួរអោយជឿ! កូនស្រីលោកតា វិចទ័រ ស្លៀកឈុតអ្វីក៏ស្រស់ស្អាតដែរ


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ តារាកំប្លែងស្រីវ័យក្មេងខ្ចីកញ្ញា វ៉ាន់ នីឡា ដែលត្រូវជាកូនស្រីបណ្តូលចិត្តរបស់លោក សុវណ្ណ រិទ្ធី ហៅលោកតា វិចទ័រ ដែលជាអ្នកដឹកនាំ និងជាអ្នកនិពន្ធរឿងកំប្លែងឲ្យទូរទស្សន៍ សីុ ធី អិន សំរាប់ក្រុមកំប្លែងនាយ ពែកមី យើងសង្កេតឃើញថាក្រុមរបស់លោកពិតជាមានភាពលេចធ្លោ និងមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ  បើកក្រលេកទៅមើលរូបសម្រស់របស់លោកក៏កាន់តែស្រស់សង្ហាឡើងជាលំដាប់ផងដែរ។

ទន្ទឹមនឹងនេះដែរយើងសង្កេតឃើញថាកូនស្រីលោកតា វិចទ័រ កញ្ញា វ៉ាន់ នីឡា នៅពេលបច្ចុប្បន្ននេះគឺហាក់ដូចជាទទួលបានការងារច្រើន ដូចជាពិធីការនី ​ ថតសម្អាងការ ជាបន្តបន្ទាប់មិនដាច់ពីគ្នា។ ទាំងនេះគឺដោយសារតែនាងមានទេពកោសល្យខាងសម្តែង និងមានភាពស្រស់ស្អាតពីធម្មជាតិដែលគួរជាទីចាប់អារម្មណ៏ពីសំណាក់មហាជនទើបធ្វើឲ្យនាងមានប្រជាប្រិយភាពបែបនេះ។

នៅក្នុងសកម្មភាពដែលរូបនាងបានថតសម្អាងការ ក៏ដូចជាថតបង្ហោះរូបភាពនៅតាមគណនីអាខោនហ្វេសប៊ុកផ្ទាល់ខ្លួនរបស់កញ្ញា វ៉ាន់ នីឡា យើងបានដឹងហើយថាទោះជានាង ស្លៀកឈុតអ្វីក៏មើលទៅស្រស់ស្អាត ប្លែកភ្នែកមិនថាឈុតប្រពៃណី ឬ ឈុតសម័យទេគឺ សុទ្ធសិងតែទាក់ភ្នែកមហាជន និងទទួលបានការកោតសរសើរមិនដាច់ពីមាត់មួយទៅមាត់មួយមិនដាច់ពីគ្នា។

 

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង